• 2020-05-10 07:08:11
  • ព័ត៌មាន

ជប៉ុនអនុម័តឲ្យប្រើថ្នាំពិសេសមួយ សម្រាប់ព្យាបាលជំងឺ Covid-19

  • 2020-05-10 07:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃព្រហស្បតិ៍ទី៧ឧសភា រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យប្រើថ្នាំប្រឆាំងវីរុស Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈសម្លឹងមើលការអនុម័តថ្នាំមួយ ប្រភេទទៀតឈ្មោះ Avigan ក្នុងខែឧសភានេះ។

ប្រការនេះធ្វើឱ្យជប៉ុនក្លាយជាប្រទេសទីពីរដែលអនុម័តឱ្យប្រើថ្នាំនេះ បន្ទាប់ពីនិយតករ អាម៉េរិកបានអនុញ្ញាតលើថ្នាំនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនសម្រាប់ការប្រើប្រាស់បន្ទាន់លើករណីធ្ងន់ធ្ងរនៃកូវីដ១៩។ មន្ត្រីក្រសួងសុខាភិបាលការងារនិងសុខុមាលភាពបាននិយាយថា “ថ្នាំ Remdesivir ត្រូវបានអនុម័តក្រោមវិធានការពិសេស”។ មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “វាជាការយល់ព្រមដំបូងគេ របស់ប្រទេសយើងសម្រាប់ការព្យាបាលអ្នកជំងឺកូរ៉ូណា”។ លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ បាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ភ្លើងខៀវឱ្យបានលឿនដល់ថ្នាំពិសោធន៍នេះ ដែលបង្កើតដោយក្រុមហ៊ុនអាម៉េរិក Gilead Sciences។

ការអនុម័តរបស់សហរដ្ឋអាម៉េរិកកើតឡើងបន្ទាប់ពីការសាកល្បងផ្នែកវេជ្ជសាស្ត្រដ៏ធំមួយបានបង្ហាញថាថ្នាំ Remdesivir ដែលផលិតឡើងដំបូងដើម្បីព្យាបាលជំងឺអេបូឡា បានពន្លឿនពេលវេលាដើម្បីជាសះស្បើយចំពោះអ្នកជំងឺកូវីដ១៩ បានមួយភាគបី៕

ប្រភព ៖ rasmeinews

មតិយោបល់