• 2020-05-12 07:53:57
  • ព័ត៌មាន

ប្លែកមែន ! ព្រះនាងតូច នរោត្តម ជេនណា និង12ME សម្តែងបទចម្រៀងគំនូរជីវចលបែប3D (មានវីដេអូ)

  • 2020-05-12 07:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិស្សរៈ នរោត្តម ចក្រពង្ស។ ព្រះនាងតូច ត្រូវបានគេទទួលស្គាល់ថា ជាសែស្រឡាយរាជវង្សដែលមានសម្ផស្សស្រស់ស្អាតទាំងនៅវ័យក្មេង ពិសេសនោះ គឺមានទេពកោសល្យសិល្បៈគួរឲ្យស្ញប់ស្ញែង ។

សមត្ថភាពសិល្បៈ របស់ព្រះនាងតូចដ៏គួរឲ្យស្រឡាញ់អង្គនេះ គឺព្រះនាងអាចច្រៀងបានទាំងចម្រៀងសម័យ បុរាណ ថែមទាំងចេះដើរម៉ូដ និងរាំចង្វាក់ K-Pop ទៀតផង។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៏ទៅទៀតនោះ ពេលនេះព្រះនាងបានបញ្ចេញបទចម្រៀងថ្មីចង្វាក់ប្រពៃណីខ្មែរ ដោយលាយជាមួយការរ៉េបពី12ME មានចំណងជើងថា «កង្កែបរាំវង្ស» ដែលមានការចូលរួមសហការផលិតវីដេអូដោយ Veha Entertianment ផងដែរ។

បើទោះបីជាការសម្តែងចម្រៀងជាមួយកុត្តតាបែប3D ក៏ព្រះនាងនៅតែមានភាពរស់រវើកស័ក្តិសមតែម្តង និងកំពុងធ្វើឲ្យប្រិយមិត្ត ពិសេសអ្នកគាំទ្រព្រះនាង រំជើបរំជួល និងស្ញប់ស្ញែង។

តោះ...ទស្សនាសមត្ថភាព និងភាពគួរឲ្យស្រឡាញ់របស់ព្រះនាងតូចទាំងអស់គ្នា!!!

ប្រភព៖ Jenna Norodom

អត្ថបទ៖ Tep Sovannmoly

មតិយោបល់