• 2020-05-17 06:55:00
  • ព័ត៌មាន

សុខភាពល្អ ឆ្ងាញ់ជាប់ចិត្ត! ប៊ឺហ្គឺធ្វើពីបាយ ក្មេងៗមិនចូលចិត្តញ៉ាំបាយច្បាស់ជាប្ដូរចិត្តមិនខាន

  • 2020-05-17 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ ក្មេង​​ៗ​ភាគ​ច្រើន​មិន​ចូលចិត្ត​ញ៉ាំ​បាយ​នោះ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុកម្ដាយ​ ឈឺ​ក្បាល​វិលមុខ អោយ​តែ​ដល់​ម៉ោង​បាយ​ម្ដង​ៗ។ ដើម្បី​ឲ្យ​កូន​លូតលាស់​​មាន​សុខភាព​ល្អ អ្នក​ម៉ាក់​អាច​សាក​ល្បង​ធ្វើ​ប៊ឺហ្គឺ​ ពី​បាយ​ដូច​ខាង​ក្រោម​នេះ៖

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះ​ដោយ​ធម្មជាតិ​ គុណភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​​ចុច​ត្រង់​នេះ​

​របៀប​ធ្វើ​ងាយ​ស្រួល​មែន​ទែន ជា​មួយ​គ្រឿង​ផ្សំ​មាន​ដូចជា៖ បាយ, សាច់ (ប្រភេទ​អ្វី​ក៏​បាន​ តាម​ចំណង់​ចំណូល​ចិត្ត), ឈីស, ម៉ាយូនេស (mayonnaise), សាឡាត់, ប៉េងប៉ោះ, ត្រសក់, ​ទឹក​ប៉េង​បោះ, អំបិល, ទឹក​ត្រី, ម្រេច, ទឹក​ស៊ីអ៉ីវ, និង​ខ្ទឹម​។

ជា​ដំបូង​លោក​អ្នក​ត្រូវ​យក​សាច់​ទៅ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​ប្រឡាក់​ជា​មួយ​គ្រឿង​ឲ្យ​សប់ មូល​ឲ្យ​ចេញ​ជា​រូបរាង​សាច់​ប៊ឺហ្គឺ​ ទុក​ចោល​កន្លះម៉ោង សឹម​យក​ទៅ​ចម្អិន​ ដើម្បី​ចូលជាតិ​បាន​ល្អ​។ បន្ទាប់​មក​ យក​បាយ​ច្របាច់ និង​ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​នំប៉័ង​ប៊ឺហ្គឺ​ ទុក​ចោល​បន្តិច​សិន​ចាំ​មក​ទៅ​ចៀន​លើ​ខ្ទះ។

ចុង​ក្រោយ​ដាក់​សាច់​ បន្លែ និង​ទឹក​ជ្រលក់​ចូល​គ្នា​លើ​បាយ​ជា​ការស្រេច លោក​អ្នក​នឹង​ទទួល​បាន​ប៊ឺហ្គឺ​​បាយ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។ ងាយ​ស្រួល​ធ្វើ និង​ទទួល​បាន​សុខភាព​ល្អ​ផង​ដែរ។ ដើម្បី​កាន់​តែ​ងាយ​ស្រួល​នោះ​លោក​អ្នក​អាច​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

មិន​ចាំ​បាច់​មាន​គ្រឿង​ផ្សំ​ដូច​ខាង​លើ​នេះ​ក៏​អាច​ធ្វើ​បាន​ដែរ ព្រោះ​ថា​ការ​ធ្វើ​ប៊ឺហ្គឺ​ សំបក​ជា​បាយ​មិន​សាំញ៉ាំ ឬ​ត្រូវ​ការ​គ្រឿង​ដូច​គ្នា​នោះ​ទេ តែ​អ្នក​អាច​ផ្សំ​ចេញ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ៕

អត្ថបទ​ដក​ស្រង់​ និង​កែសម្រួល​ចេញ​ពី៖ thefoodinmybeard​​

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះ​ដោយ​ធម្មជាតិ​ គុណភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​​ចុច​ត្រង់​នេះ​

​​

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់