- 2020-05-15 07:26:30
- ព័ត៌មាន
វៀតណាមរកឃើញអ្នកឆ្លងវីរុសថ្មី ២៤នាក់ទៀត នាំឲ្យចំនួនសរុបឡើងលើស ៣០០ករណី
- 2020-05-15 07:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមរកឃើញអ្នកឆ្លងវីរុសថ្មី ២៤នាក់ទៀត នាំឲ្យចំនួនសរុបឡើងលើស ៣០០ករណី
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងវីរុសថ្មីចំនួន ២៤ ករណីកាលពីថ្ងៃសុក្រ (១៥ ឧសភា) ដែលករណីទាំងអស់ត្រូវបាននាំចូលដោយពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីប្រទេសរុស្ស៊ីដែលត្រូវបានដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់។
ក្រសួងបាននិយាយថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានឆ្លងកាត់រយៈពេល ២៩ ថ្ងៃដោយគ្មានការឆ្លងជំងឺក្នុងស្រុក និងបានរាយការណ៍ចំនួនអ្នកឆ្លងសរុប ៣១២ ករណីដោយគ្មានអ្នកស្លាប់។ ជាមួយគ្នាដែរ ជាង ៩០%នៃអ្នកជំងឺកូវីដ១៩ក្នុងប្រទេសវៀតណាម ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ៕