• 2020-05-16 04:58:28
  • ចរាចរណ៍

អ្នកមិនទាន់ឆៀកយានយន្ត អាចយកទៅឆៀកបាន ថ្ងៃសៅរ៍ក៏គេធ្វើការដែរ

  • 2020-05-16 04:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលចង់ប្រឡងយកបណ្ណបើកបរ និងធ្វើឆៀក គឺក្រសួងសាធារណការនិងដឹកជញ្ជូន ប្រកាសធ្វើការធម្មតា នៅថ្ងៃសៅរិ៍ នៅគ្រប់មណ្ឌល រាជធានី ខេត្ត ប៉ុន្ដែថ្ងៃអាទិត្យនឹងមានការឈប់សម្រាក។ ចំពោះមណ្ឌលផ្ដល់បណ្ណបើកបរ នៅផ្សារទំនើប អេអន ១ និង ២ គឺធ្វើការធម្មតា។

ចំពោះអ្នកដែលចង់ទៅធ្វើឆៀកយានយន្ត ត្រូវភ្ជាប់ឯកសារ ដូចខាងក្រោមនេះ៖

  • រថយន្តផុតសុពលភាព​ (ចុះបញ្ជីរួច)

  • បណ្ណសម្គាល់យានយន្ត​

  • វិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់

  • រថយន្តថ្មី​មិនទាន់មានផ្លាកលេខ​ (មិនទាន់ចុះបញ្ជី)

  • អត្តសញ្ញាណប័ណ្ណ​

  • បង្កាន់ដៃពន្ធយានយន្ត

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

  • 015 92 90 90

  • 085 92 90 90

  • 067 92 90 90

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់