• 2022-09-05 04:28:20
  • ចរាចរណ៍

នាំ​ប្រិយមិត្ត​ទៅ​លេង​កោះ​ចំនួន​២ យក​អារម្មណ៍​ស្រស់​ថ្លា មុន​ផ្ដើម​ការងារ​សប្ដាហ៍​ថ្មី

  • 2022-09-05 04:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី​៤ បាន​ទៅ​ដល់​កោះ​សំខាន់​ៗ​ក្នុង​លំហរ​សមុទ្រ​កម្ពុជា​ជា​ច្រើន​ហើយ នៅ​ក្នុង​បេសកកម្ម​រុករក​សក្ដានុពល​កោះ​នានា ហើយ​ថ្មី​ៗ​នេះ​ពួក​គេ​បាន​ទៅ​ដល់​ចំនួន ២ ទៀត គឺ​កោះ ទន្សាយ និង​កោះ​ពោធិ៍។

តាម​ក្រុម​ការងារ​រុករក​របស់ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី​៤​នេះ បាន​ឲ្យ​ដឹង​ថា កោះ​ទន្សាយ និង​កោះ​ពោធិ៍ គឺ​ជា​កោះ​ដ៏​ស្រស់​ស្អាត​ដែល​ប្រិយមិត្ត​កម្រ​ទៅ​ដល់ ក្នុង​នោះកោះ​ទន្សាយ​មាន​ផ្ទៃ​ក្រឡា ២គីឡូម៉ែត្រ មាន​មនុស្ស​រស់​នៅ​ប្រមាណ ២៥គ្រួសារ។ទីតាំង​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ទីក្រុង​កែប និង​មាន​ចម្ងាយ ៤.៥គីឡូម៉ែត្រ​ពី​ដីគោក។

ប្រសិន​បើ​យក​ចង់​ធ្វើ​ដំណើរ​ទៅ គឺ​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៣០នាទី។ នៅ​ទី​នោះ អ្វី​ដែល​ជា​សក្ដានុពល គឺ​វា​មាន​ឆ្នេរខ្សាច់​ស ទឹកសមុទ្រ​មាន​ជម្រាល​វែង ហើយ​រាក់ ដែល​ងាយ​សម្រួល​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ចុះ​លេង​កម្សាន្ត ដោយ​មិន​មាន​អារម្មណ៍​រង​ហានិភ័យ។

ដោយ​ឡែក​កោះ​ពោធិ៍ មាន​ចម្ងាយ​ប្រហែល ៤គីឡូម៉ែត្រ​ពី​កោះ​ទន្សាយ មាន​ប្រជាជនរស់​នៅ​ប្រមាណ ៥០គ្រួសារ ដែល​ប្រកប​របរ​នេសាទ។ ក្រុម​ការងារ បាន​ភ្ញាក់​ផ្អើល ក្រោយ​បាន​ទៅ​ដល់​លើ​កោះ​កម្រ​មាន​អ្នក​ស្គាល់​នេះ នោះ​ក៏​ព្រោះ​តែ​ពួក​គេ​ពើប​ប្រទះ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត នៅ​កោះ ពោធិ៍​នេះ។ អីចឹង​ទោះ ឆ្លៀត​ពេល​បន្តិច កុំ​ឲ្យ​ស្ត្រេស្ត​ពេក៖

អត្ថបទ៖ ទារិកា

មតិយោបល់