• 2023-06-30 02:16:33
  • ចរាចរណ៍

លើកទី ៣ ហើយក្រុមហ៊ុន foodpanda ផ្ដល់វគ្គបណ្ដុះបណ្ដាលពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកជូនដៃគូដឹកជញ្ជូន

  • 2023-06-30 02:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា មានដៃគូដឹកជញ្ជូនច្រើនជាងគេ ដឹកជញ្ជូនឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់នោះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ច្បាប់ចរាចរណ៍ផ្លូវគោក” ដល់ដៃគូដឹកជញ្ជូនរបស់ខ្លួននៅ មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣។

ដៃគូដឹកជញ្ជូន foodpanda រាប់រយនាក់បានមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះទាំងពេលព្រឹក និងពេលរសៀល ក្រោមការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្ដីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៣ ហើយដែលក្រុមហ៊ុន foodpanda សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ច្បាប់ចរាចរណ៍ផ្លូវគោក” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តច្បាប់ ដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរ។

ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា «ក្នុងនាមការិយាល័យចរាណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺយើងខ្ញុំរីករាយក្នុងការសហការណ៍ជាមួយក្រុមហ៊ុនfoodpanda ដែលរៀបចំវគ្គបណ្តុះបណ្តាលដល់ដៃគូដឹកជញ្ជូនរបស់ខ្លួនក្នុងគោលបំណងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍លើដងផ្លូវ និងការចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន។ យើងខ្ញុំក៏សំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជិវិតខ្លួនឯង និងអ្នកដទៃ»។

ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ច្បាប់ចរាចរណ៍ផ្លូវគោក» នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការចូលរួម បង្ហាត់បង្រៀនផ្ទាល់ពី លោកវរសេនីយ៍ទោ លី វិសាល នាយរងការិយាល័យ និងលោកវរសេនីយ៍ត្រី អ៊ិន សាវ៉ឹង នាយផ្នែករដ្ឋបាលសរុប។

ក្រុមហ៊ុន foodpanda ប្ដេជ្ញាបន្ដចូលរួមផ្សព្វផ្សាយ និងលើកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ទៅកាន់ដៃគូដឹកជញ្ជូនទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ក្រុងនានាដែល foodpanda កំពុងបំពេញប្រតិបត្តិការ។

បន្ថែមពីលើនេះផងដែរ លោក កាន់ ឈុនណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន foodpanda មានប្រសាសន៍ថា៖ «ក្រុមហ៊ុនfoodpanda តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពនៃការធ្វើដំណើររបស់ដៃគូដឹកជញ្ជូន និងអ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ដោយជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាសុវត្ថិភាពក្នុងការបើកបរ ជាពិសេសចូលរួមក្នុងការផ្សព្វផ្សាយ នឹងការអនុវត្តច្បាប់ចរាចរណ៍អោយមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ វគ្គបណ្តុះបណ្តាលនេះនឹងជួយដៃគូដឹកជញ្ជូនfoodpandaទាំងអស់ អោយមានការយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ ភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ កំរឹតផាកពិន័យ និងសិទ្ធអាទិភាពនានា ដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។»

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ ៖ www.foodpanda.com.kh

ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ ៖ https://rider.foodpanda.com.kh/

មតិយោបល់