• 2020-05-18 02:20:04
  • ព័ត៌មាន

ពិតជាស្រស់ស្អាត និងបង្កប់អត្ថន័យខ្លាំង រូបសំណាករង្វង់មូលព្រះថោង-នាងនាគ

  • 2020-05-18 02:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង្វល់មូលព្រះថោងនាងនាគ ពេលនេះសម្រេចការសាងសង់ជិតរួចរាល់ហើយនឹងក្លាយជានិមិត្តរូបមួយ នៃខេត្តព្រះសីហនុ។ រង្វង់មូលនេះស្ថិត នៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ នេះបើយោងតាមសំណេររបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹង។

ប្រភពដដែលបានសរសេរបញ្ជាក់ថា ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់