• 2020-05-20 05:07:16
  • ព័ត៌មាន

ចិនរកឃើញករណីឆ្លងនាំចូលជាង ១ ៦០០នាក់ ចាប់តាំងពីប្រកាសការរាតត្បាតជាសកល

  • 2020-05-20 05:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសចិនបានរាយការណ៍ថាមានការនាំចូលសរុប ១ ៦២២ ករណីចាប់តាំងពីអង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ១១ ខែមីនាថា កូវីដ១៩ជាជំងរាតត្បាត​សកល។

លោក Mi Feng មន្រ្តីនៅគណៈកម្មាធិការសុខភាពជាតិរបស់ចិន បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងថាក្នុងពេលជាមួយគ្នានេះដែរករណីឆ្លងចំនួន ២០៧ ករណីត្រូវបានគេរាយការណ៍​ជា​ការ​ឆ្លង​ក្នុងស្រុក។ លោក Mi បានសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ដោយកត់សម្គាល់ថាប្រទេសនេះនៅតែប្រឈមនឹងសម្ពាធកើនឡើងដើម្បីការពារករណីដែលនាំចូល។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ក៏​ត្រូវ​បង្កើន​វិធានការ​ខ្ពស់ ដោយ​សារថ្មីៗនេះមានការរាយការណ៍អំពីការឆ្លងមេរោគចង្កោមនៅក្នុងតំបន់មួយចំនួនផង​ដែរ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី