• 2020-05-22 03:05:58
  • ព័ត៌មាន

វត្តមួយបង្កប់រឿងសាហាវបំផុត នៅសម័យ ប៉ុល ពត

  • 2020-05-22 03:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តបុប្ផាវតី ហៅវត្តធម្មយុត្តិ ស្ថិតនៅក្នុងភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ទីអារាមនេះ គឺជាកន្លែងធ្វើទារុណកម្មនិងសម្លាប់សាហាវបំផុតនាសម័យប្រល័យពូជសាសន៍ ប៉ុល ពត អំឡុងឆ្នាំ១៩៧៧។

07អតីតកន្លែងសួរចម្លើយក្នុងរបបខ្មែរក្រហម

លោកតា កាន់ ពៅ អាចារ្យវត្តបុប្ផាវតី ដែលជាអ្នករស់នៅកន្លែងនោះផ្ទាល់ បានបញ្ជាក់ទាំងអួលដើមកថា ក្នុងសម័យខ្មែរក្រហម វត្តនេះពិតជាសហាវគ្មានអ្វីប្រៀបនោះទេ មនុស្សស្លាប់គជើងគ្នា ពេញៗរណ្ដៅនៅតាមវាលស្រែតែម្ដង។ មួយវិញទៀត អ្វីដែលលោកតាមិនអាចបំភ្លេចបាននោះគឺ កន្លែងនេះជាកន្លែងវះមនុស្សទាំងរស់ ដើម្បីយកប្រមាត់ទៅដាក់ហាលថ្ងៃ ទាំងខ្សែៗនៅបរិវេណវត្តធម្មយុត្តិនេះតែម្ដង។

02លោកតា កាន់ ពៅ (រូបពាក់វែនតា)

លោកតា ពៅ បាននិយាយដូច្នេះថា៖ “នេះជារឿងពិត មិនកុហកអ្វីឡើយ។ ការសម្លាប់នៅទីនេះ សាហាវណាស់ គេហៅមនុស្សមកសម្លាប់ ដោយមុននិងសម្លាប់គេវាយយើងឱ្យសន្លប់សិន ដើម្បីយកកាំបិតមកពុះឆ្អឹងជំនីយើង យកប្រមាត់តែម្ដង។ គេអត់សម្លាប់ហើយបានវះទេ គឺគេខ្លាចបាត់គុណភាព ទើបគេធើចឹង វះយកទាំងអ្នកខ្លះនៅដឹងខ្លួននៅឡើយទេ! នឹកដល់រឿងនេះ សាហាវណាស់អូនអើយ”។

ទាក់ទិននិងរឿងវះយកប្រមាត់មនុស្សទាំងរស់នេះ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ដែលជាអ្នករស់នៅតំបន់ខាងលើនេះដែរនោះ បានបញ្ជាក់ថាលោកដឹងរឿងខាងលើនេះច្បាស់ណាស់ ព្រោះគ្រានោះលោកនៅក្មេង។ លោក សំ ឃឹម ថាការវះយកប្រមាត់នេះ ដើម្បីគេយកទៅធ្វើថ្នាំ ដាក់ឱ្យអ្នកមានជំងឺហូប នៅសម័យនោះ។ ហើយរឿងរ៉ាវនៃការសម្លាប់សាហាវខាងលើពិតជាដូច្នេះមែន៕

%e1%9e%80%e1%9e%93%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%a0%e1%9e%b6%e1%9e%9b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%98%e1%9f%89%e1%9e%b6%e1%9e%8f%e1%9f%8bអតីតកន្លែងហាលប្រមាត់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម

%e1%9e%80%e1%9e%93%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%a0%e1%9e%b6%e1%9e%9b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%98%e1%9f%89%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9f%a2

%e1%9e%9f%e1%9e%b6%e1%9e%9b%e1%9e%86%e1%9f%90%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f

%e1%9e%a2%e1%9e%8f%e1%9e%b8%e1%9e%8f%e1%9e%a2%e1%9e%93%e1%9f%92%e1%9e%9b%e1%9e%84%e1%9f%8b-%e1%9e%80%e1%9e%94%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%98%e1%9f%84%e1%9e%85%e2%80%8bអតីត រណ្ដៅកប់សពជនរងគ្រោះ ក្នុងរបបខ្មែរក្រហម

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់