- 2020-05-22 09:18:33
- ព័ត៌មាន
អំឡុងសង្គ្រាមស៊ីវិល កម្ពុជាបានចុះសន្ធិសញ្ញាគ្រឹះ ទាក់ទងនឹងការបន្ថយអាវុធនុយក្លេអ៊ែរ
- 2020-05-22 09:18:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំឡុងសង្គ្រាមស៊ីវិល កម្ពុជាបានចុះសន្ធិសញ្ញាគ្រឹះ ទាក់ទងនឹងការបន្ថយអាវុធនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
អាវុធនុយក្លេអ៊ែរ ស្ថិតក្នុងចំណោមអាវុធមហាប្រល័យ ដែលអាចបំផ្លាញសេចក្ដីសុខ និងសុខដុមរមនារបស់មនុស្សជាតិ ហេតុនេះហើយទើបសន្ធិសញ្ញានានាទាក់ទងនឹងការកាត់បន្ថយការបង្កើត និងការចែកចាយអាវុធ ត្រូវបានផ្ដួចផ្ដើមជាបន្តបន្ទាប់។ សន្ធិសញ្ញាគ្រឹះក្នុងការបន្ថយអាវុធនុយក្លេអ៊ែរគឺ សន្ធិសញ្ញាស្ដីពីការមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បង្កើតឡើងនៅឆ្នាំ១៩៦៨ ហើយចូលជាធរមាននៅឆ្នាំ១៩៧០។
ចំពោះកម្ពុជាវិញ បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបញ្ឈប់ការសាយភាយ "អាវុធ" នុយក្លេអ៊ែរនេះដែរ ដោយបានចុះសន្ធិសញ្ញាចូលជាភាគីមួយ ក៏ដូចជាធ្វើសច្ចាប័នក្នុងច្បាប់ជាតិផងដែរ។ កម្ពុជាបានចុះ NPT ដំបូងនៅឆ្នាំ១៩៧២ នៅរដ្ឋធានីវ៉ាស៊ីងតោន ដែលជាពេលកម្ពុជាកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម។
ទោះជាផ្លាស់ប្ដូររបបនយោបាយពិតមែន កម្ពុជានៅតែបញ្ជាក់ពីគោលជំហរដដែល ដោយបានចុះនៅរដ្ឋធានីមូស្គូ នាឆ្នាំ១៩៨៧ ដែលជាពេលកម្ពុជាមិនទាន់មានសន្តិភាពពេញលេញ។
ជាបន្តបន្ទាប់មកទៀត កម្ពុជានៅបន្តការប្ដេជ្ញាចិត្តទាក់ទិននឹងរឿងអាវុធនុយក្លេអ៊ែរ ដោយកម្ពុជាបានចូលជាភាគីនៃសន្ធិសញ្ញាអន្តរជាតិ និងតំបន់ជាច្រើន ហើយថ្មីៗនេះ កម្ពុជាក៏បានពិភាក្សាពីច្បាប់ស្ដីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទាន អាវុធមហាប្រល័យ៕
សន្ធិសញ្ញា NPT មាន ៣សរសរស្ដម្ភគឺ (១) ការមិនសាយភាយអាវុធនុយក្លេអ៊ែរ (២) ការលុបបំបាត់អាវុធនុយក្លេអ៊ែរ និង (៣) សិទ្ធិក្នុងប្រើប្រាស់ដោយសន្តិវិធី នៃបច្ចេកវិទ្យានុយក្លេអ៊ែរ (ប្រើដើម្បីជាថាមពលអគ្គិសនី និងថាមពលផ្សេងទៀត លើកលែងតែយកធ្វើជាអាវុធ)
ប្រភព៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចការលុបបំបាត់អាវុធ