- 2020-05-22 23:57:49
- ព័ត៌មាន
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ម្នាក់ទៀតហើយ
- 2020-05-22 23:57:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ម្នាក់ទៀតហើយ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាននៅព្រឹកព្រលឹមនេះ ដោយបានបញ្ជាក់ថា កម្ពុជារកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ថ្មី មួយរូបទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថា អ្នកតេស្តរកឃើញវិជ្ជមាននោះគឺ ស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ដែលត្រលប់ពីសហរដ្ឋអាមេរិក ហើយឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី៨ ខែឧសភា។ ស្ត្រីរូបនោះបានស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយទើបតែមានជើងហោះហើរមកកម្ពុជានៅខែឧសភានេះ។
ពេលមកស្រុកខ្មែរវិញ ស្ត្រីរូបនោះបានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង ហើយនៅថ្ងៃទី១២ ខែឧសភា ក៏ទៅតេស្តសុខភាពនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត តែអវិជ្ជមាន។ ស្ត្រីនោះត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា អាការៈនៅតែមិនទាន់ធូរស្បើយ លុះនៅថ្ងៃទី២២ ខែឧសភា គ្រូពេទ្យក៏ពិនិត្យមើលសំណាក ហើយក៏ឃើញជំងឺកូវីដ-១៩វិជ្ជមាន។
គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះដែរ កម្ពុជាមានករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១២៤ករណី ដោយក្នុងនោះជាសះស្បើយចំនួន ១២២ករណី៕