• 2020-05-29 01:30:00
  • ព័ត៌មាន

នឹកសៀមរាប? មើល Twizt នែ! ធានាអនាម័យម៉ាអេមហ្មងពេលបើកឡើងវិញ

  • 2020-05-29 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីវីរុសកូវីដ១៩ រីករាលដាលជាច្រើនខែមក ធ្វើឲ្យគម្រោងដំណើរកម្សាន្តគ្រប់ទីកន្លែងត្រូវបានផ្អាក គ្រប់គ្នាមិនហ៊ានចេញក្រៅ។ នៅផ្ទះយូរពេកខួរក្បាលស្ពឹកអស់ រៀនមិនចូល រកគំនិតថ្មីធ្វើការមិនចេញ អាចគិតគូរទៅលេងសៀមរាបបាន ទាន់ឥលូវ កំពុងស្ងាត់ល្អ។

ដើម្បីដំណើរកម្សាន្តដ៏រីករាយ ត្រូវគិតគូរសុវត្ថិភាពជាចម្បង លោកអ្នកគួរជ្រើសរើសកន្លែងស្នាក់នៅដែលរក្សាអនាម័យខ្ពស់ កន្លែងលេងដែលមិនសូវមានមនុស្សអូរអរច្រើន។

ទោះបីស្ថានភាពនៃការរីករាលដាលជម្ងឺឆ្លងកូវីដត្រូវបានគ្រប់គ្រងបានយ៉ាងល្អពីសំណាក់រាជរដ្ឋាភិបាលក្ដី ប៉ុន្តែទ្វីសនៅតែអនុវត្តន៍វិធានការការពារលើផ្នែកសុខភាព សុវត្ថិភាពរបស់ភ្ញៀវ និងបុគ្គលិកដោយគោរពតាមការណែនាំពីក្រសួងសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។

ដំណឹងល្អ គឺ បន្ទាប់ពីផ្អាកដំណើរការមួយរយៈកាលមក ទ្វីស (Twizt) បានប្រកាសបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ១មិថុនា ឆ្នាំ ២០២០ ខាងមុខនេះហើយ។ ដូច្នេះបើមានគ្រោងចង់ដើរលេងអី កក់បន្ទប់ទុកឲ្យហើយក៏បានដែរណា។

សម្រាប់បន្ទប់គេងមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើស៖

  • បន្ទប់ Private Room ( គ្រែ១ គ្រែ២) ៖ តម្លៃ ៤៥ដុល្លារ ជាមួយអាហារពេលព្រឹក
  • បន្ទប់ Dormitory (គ្រែ១ គ្រែ២ គ្រែ៤ គ្រែ៨ និងគ្រែ១២) ៖ តម្លៃ ១០ដុល្លារ ក្នុងមួយគ្រែ (បន្ទប់អាចស្នាក់នៅបានសម្រាប់តែក្រុមផ្ទាល់ខ្លួនតែប៉ុណ្ណោះ) ចាំអីទៀត! ទាំងស្អាត ទាំងស៊ីវីល័យ មានប្លង់ថតរូបស្អាតៗ ថែមទាំងរក្សាអនាម័យខ្ពស់ទៀត។

តោះចង់ដឹងអនាម័យមិចខ្លះមកមើលវីដេអូខាងក្រោមនេះ៖

សម្រាប់ព័ត៌មានបន្ថែម ឬ ចង់ទំនាក់ទំនងកក់បន្ទប់ សូមទាក់ទង ៖

  • លេខ៖ ០១៥ ២៣៨ ២២២ ឬ ០៧៧ ៤៣០ ២២២
  • ហ្វេសបុក៖ The Twizt-Lifestyle Hostel
មតិយោបល់