• 2020-05-29 14:34:14
  • ព័ត៌មាន

បង្កើន​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​តាម​វិធី​ធម្មជាតិ

  • 2020-05-29 14:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ ដូចជា អាយុ សុខភាព របៀប​រស់នៅ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​អ្នក​ត្រូវ​ការ​មាន​អារម្មណ៍​ចំពោះ​ទំនាក់ទំនង​ស្នេហា​នោះដែរ។

ថ្វីបើ​មាន​ថ្នាំ​បំប៉ន​មួយ​ចំនួន​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​បាន​ក៏ដោយ យក​ល្អ​គួរតែ​ស្វែងរក​ដើមហេតុ​របស់​វា​ជាមុនសិន។ យោង​តាម​វេជ្ជបណ្ឌិត Adriane Fugh-Berman, MD សាស្ត្រាចារ្យ​រង​ផ្នែក​ឱសថ​នៅឯ​សាកលវិទ្យាល័យ Georgetown University បាន​ឲ្យ​ដឹងថា “មុនពេល​សាកល្បង​ប្រើ​ថ្នាំ​បំប៉ន ឬ​ថ្នាំ​ឬ​ស​ឈើ​ណាមួយ ចូរ​គិតថា​តើ​អ្នក​អាច​បន្ថែម​អ្វី​ទៅលើ​ជីវិត​អ្នក​បាន​សិន​ដូចជា ការហាត់​ប្រាណ សម្រក​ទម្ងន់ ព្យាបាល​ជំងឺ ឬ​ផ្លាស់ប្ដូរ​ការប្រើប្រាស់​ថ្នាំ។ ព្រោះ​រឿង​ទាំងនេះ​សុទ្ធតែ​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់។  

របប​អាហារ​មាន​ឥទ្ធិពល​លើ​ចំណង់​ផ្លូវភេទ

ការសិក្សា​មួយចំនួន​រកឃើញថា កង្វះ​ជាតិ​ដែក​អាចមាន​ផលប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ដូចជា ការចង់បាន ភាព​ស្រើបស្រាល ការបញ្ចេញ​ទឹករំអិល និង​សមត្ថភាព​ក្នុងការ​ទទួលបាន​ចំណុចកំពូល។

ការសិក្សា​មួយ​បាន​បញ្ជាក់ថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​ជាតិ​ដែក​ដើម្បី​ប៉ះប៉ូវ​ការខ្វះខាត​នោះ​គឺមាន​ការរីកចម្រើន​ខា​ង​សុខភាព​ផ្លូវភេទ​របស់​ពួកគេ​យ៉ាង​អស្ចារ្យ។ អាហារ​សម្បូរ​ជាតិ​ដែក​មានដូចជា សាច់​ក្រហម សាច់ជ្រូក សាច់​បក្សី គ្រឿង​សមុទ្រ សណ្តែក បន្លែ​ពណ៌​បៃតងចាស់ ផ្លែឈើ​ក្រៀម​ជាដើម។

ថ្វីបើ​គ្រំ​សមុទ្រ (oyster) ដែល​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី ហើយក៏​ជា​ជម្រើស​ដំបូង​សម្រាប់​ផ្តល់​សម្រើប​ផ្លូវភេទ​ដ៏​ខ្លាំងក្លា​មួយ​ក៏ដោយ ក៏​អាហារផ្សេងៗទៀត​នៅតែ​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ​ដូចជា ទឹកដោះគោ ស៊ុត ចេក នឹង​គ្រាប់​ផ្លែឈើ។ តាមពិត ការ៉េម ហ្វ្រូ​មាត និង​យ៉ា​អួ​មាន​ជាតិ​ខ្លាញ់​ទាប​អាចធ្វើឱ្យ​ចំនួន​អ័រម៉ូន Dopamine កើនឡើង​សម្រាប់​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង។ ម្យ៉ាងវិញទៀត អាហារ​ដែលមាន​ជាតិ​អំបិល និង​ខ្លាញ់ Saturated Fat ខ្ពស់ អាហារសម្រន់ និង​របស់ផ្អែមៗ នឹងធ្វើ​ឱ្យ​អ្នក​ឆាប់​អស់កម្លាំង និង​បន្ថយ​ចំណង់​ផ្លូវភេទ​បាន។

បើសិនជា​អ្នក​ចង់បាន​ចំណង់​ផ្លូវភេទ​មកវិញ អ្នក​ត្រូវតែ​បង្កើន​ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​ច្រើន​តែមាន​ក្នុង​សាច់​ត្រី​ដូចជា ត្រី​សាល់​ម៉ុ​ន​ជាដើម។ ក្រៅពីនេះ ផ្លែឈើ​ពណ៌​ក្រហម​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ដូចជា ផ្លែ​បឺ​រី​ពណ៌​ខៀវ ស្ត្រ​បឺ​រី និង​ហ្គ្រេ​ន​បឺ​រី  ព្រោះ​វា​អាច​ភ្ញោ​ច​ដល់​របត់​ឈាម​រត់ ចំណែកឯ​ខ្លាញ់ Saturated Fat ដែល​បានមកពី​ប្រេង​អូ​លីវ​អាច​បង្កើន​ចំនួន​អ័រម៉ូន​ភេទបុរស និង​ធ្វើ​ឲ្យ​បុរស​កាន់​តែមាន​ភាព​សកម្ម​នៅលើ​គ្រែ​ថែមទៀត។

លើសពីនេះទៅទៀត ស៊ូ​កូ​ឡា​ពណ៌​ខ្មៅ​អាច​បង្កើន​ចំនួន​អ័រម៉ូន Serotonin ឬ​អ័រម៉ូន​សប្បាយ​ចិត្តបាន ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង ខណៈពេលដែល​អាហារ​សម្បូរ​វីតាមីន B ដូចជា​សណ្តែកដី ទឹកដោះគោ បាយ និង​ស៊ុត អាចជួយ​ទទួលបាន​ចំណុចកំពូល​នៃ​ការរួម​ភេទ។ គ្រាប់​ល្ពៅ សម្បូរ​វីតាមីន​ដែល​អាចជួយ​រាងកាយ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​សកម្មភាព​រួមភេទ​ដ៏​ខ្លាំងក្លា​បាន៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ វេជ្ជ. ម៉េង សុខ​សៀន

មតិយោបល់