• 2020-06-02 03:04:50
  • ព័ត៌មាន

ដូណាល់ ត្រាំ គំរាម​ប្រើ​កង​ទ័ព​ និង​អាវុធ​ធន់​ធ្ងន់​បញ្ចប់​បាតុកម្ម​ទូទាំង​ប្រទេស​

  • 2020-06-02 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានការណ៍​បាតុកម្ម​ប្រឆាំង​ការ​រើសអើង​លើ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក​បាន​ឈាន​ដល់​បន្ទាត់​ក្រហម​ហើយ​ ក្រោយ​ក្រុម​បាតុករ​បាន​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ឯក​ជន​អស់​ជា​ច្រើន​ ហើយ​មាន​ក្រុម​មួយ​ចំនួន​ឈាន​ដល់​ការ​ចូល​លួច​ឥវ៉ាន់​ថែម​ទៀត។​

ចំពោះ​មុខ​នឹង​ស្ថានការណ៍​នេះ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កង​កម្លាំង​ ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់​ ក្នុង​គោល​បំណង​គ្រប់គ្រង​ស្ថានការណ៍​ និង​បញ្ចប់​អំពើ​ហិង្សា​ទាំង​ស្រុង។​

មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ពី​ចំនួន​អស់​ស្លាប់​ ឬ​របួស​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ ក្រុម​បាតុករ​ និង​កង​កម្លាំង​សន្តិសុខ​នៅ​ឡើយ​ទេ​ ដោយ​សារ​បច្ចុប្បន្ន​ការ​បំបែក​បាតុករ​ ​ប្រើ​ត្រឹម​ដំបង​ ​គ្រាប់​បែក​ផ្សេង​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ប៉ុណ្ណោះ​ ប៉ុន្តែ​បើនៅ​តែ​អូស​បន្លាយ​ទៀត​ គេ​សង្ស័យ​ថា​​ស្ថានការណ៍​​អាច​នឹង​អាក្រក់​ជាង​នេះ។​

រលក​បាតុកម្ម​ និង​​ហិង្សា​នៅ​អាមេរិក​ផ្ទុះ​ឡើង​ក្រោយ​មាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ ច​ច ផ្ល​យ ត្រូវ​ប៉ូលិស​ធ្វើ​ឲ្យ​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​ ដោយ​យក​ជង្គង់​សង្កត់​.​នៅ​​រដ្ឋ​ហ្វីឡា​ដែល​ហ្វៀ ក្រោយ​បុរស​រូប​នោះ​ចាយ​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ​ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​តាម​បណ្ដឹង​របស់​ម្ចាស់​ហាង៕

ប្រភព៖ CNN អត្ថបទ៖ សៀនហួរ

មតិយោបល់