- 2020-06-03 02:01:33
- ព័ត៌មាន
កូនខ្មែរនៅអាមេរិករុំមុខក្រមាយ៉ាងអង់អាច ឈរការពារហាងពេជ្រពីក្រុមបាតុករ
- 2020-06-03 02:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរនៅអាមេរិករុំមុខក្រមាយ៉ាងអង់អាច ឈរការពារហាងពេជ្រពីក្រុមបាតុករ
ចន្លោះមិនឃើញ
កូនខ្មែរម្នាក់នៅអាមេរិកបានរុំក្រមាក្រហម កាន់កាំភ្លើងយ៉ាងអង់អាចនៅក្នុងដៃតតាំងជាមួយក្រុមបាតុករដែលប៉ុនប៉ងសម្រុកចូលហាងពេជ្ររបស់ខ្លួន។
មានឈ្មោះថា Slim បុរសដែលគេស្គាល់ថាជាជនជាតិអាមេរិកដើមកំណើតខ្មែរ ជាម្ចាស់ហាងលក់ពេជ្រ ស្ថិតក្នុងទីក្រុង អាត្លង់តា រដ្ឋ Georgia។ Slim បានរៀបរាប់ថាហ្វូងបាតុករឱកាសនិយមមិនត្រឹមប៉ុនប៉ងចូលលួចគ្រឿងអលង្ការក្នុងហាងនោះទេ ថែមទាំងបាញ់មកលើរូបគេមុនថែមទៀត ទើបខ្លួនបាញ់តទៅវិញរហូតពួកគេរត់បែកហ្វូងអស់។
មានហាងខ្មែរមិនតិចទេនៅអាមេរិក ពិសេសនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវក្រុមបាតុករហិង្សា វាយកម្ទេច និងបន្លំលួចទ្រព្យសម្បត្តិរហូតស្ថានឯកអគ្គរាជទូតខ្មែរនៅអាមេរិកបានចេញសេចក្ដីអំពាវនាវឲ្យពលរដ្ឋខ្មែរនៅទីក្រុងប្រុងប្រយ័ត្នខ្ពស់ និងកុំប្រមូលផ្ដុំអ្វីទាំងអស់ដើម្បីសុវត្ថិភាព៕