• 2020-06-04 08:11:04
  • ព័ត៌មាន

ស្ថាប័នអន្ដរជាតិចំនួន១៣ ស្នើឲ្យ​បិទ​មណ្ឌល​កែប្រែ​អ្នកញៀន​ថ្នាំ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩

  • 2020-06-04 08:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ស្ថាប័ន​អន្តរជាតិ​ចំនួន​ ១៣ ​ដែល​ស្ថិតក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ​ស្នើឲ្យ​ប្រទេសនៅអាស៊ី​ និងប៉ាស៊ីហ្វិក បិទមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿង​ជាអចិន្រ្តៃយ៍​ ដោយខ្លាចឆ្លងជំងឺកូវីដ១៩។

សេចក្ដី​ថ្លែងការណ៍​រួមមានចំនួន​ ៣ ទំព័រ តំណាងឲ្យស្ថាប័នធំៗចំនួន១៣ ដែលមាន​ចុះហត្ថលេខា​ដោយ​នាយក និង​តំណាង​ស្ថាប័ន​ចំនួន​ ១៦ ​រូប​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ បានអំពាវនាវជាថ្មីដល់រដ្ឋសមាជិក សូមអោយបិទមណ្ឌលឃុំឃាំង និងស្តារនិតិសម្បទាអ្នកញៀនគ្រឿងញៀនជាកំហិត ដោយគ្មានការពន្យារពេលបន្តទៀត ដើម្បីដោះលែងអ្នកដែលជាប់ឃុំ និងជាវិធានការបន្ថែមដ៏សំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់ការប្រើប្រាស់រូបភាពផ្សេងទៀត នៃការឃុំឃាំង។

សូមអានលម្អិតសេចក្ដីថ្លែងការណ៍រួមខាងក្រោមនេះ

អត្ថបទ ៖ Art

មតិយោបល់