• 2020-06-04 08:10:55
  • ព័ត៌មាន

កម្មវិធីពិសេស "២០០លានរៀល" ផ្តល់ជូនអតិថិជន ពីធនាគារស្ថាបនា

  • 2020-06-04 08:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីលើកទឹកចិត្តជូនដល់អតិថិជនដែលបង្កើតគណនី អនឡាញ តាមរយៈ App "Sathapana Mobile" ធនាគារស្ថាបនា បានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេសដែលមានកញ្ចប់ទឹកប្រាក់សរុប ២០០លានរៀល សម្រាប់អតិថិជនចាស់ និងអតិថិជនថ្មី។

សេវាបើកគណនី​អនឡាញរបស់ធនាគារស្ថាបនា ​ផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ទាន់សម័យ និងភាពងាយស្រួលជូនអតិថិជនក្នុងការបើកគណនីធនាគារនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្នុងយុគសម័យឌីជីថល និងសង្គមដ៏មមាញឹកនាសម័យបច្ចុប្បន្ន។ Sathapana Mobile មានមុខងារដ៏សម្បូរបែបដូចជាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស បង់វិក្កយបត្រ(ទឹក ភ្លើង សំរាម និងសេវាផ្សេងៗទៀត) ប័ណ្ណវីសានិមិ្មត បញ្ចូលលុយទូរសព្ទ និងមុខងារសំខាន់ៗទៀតជាច្រើន។

ដើម្បីចូលរួមក្នុងកម្មវិធីពិសេស “ទទួលបានម្នាក់ ៤០០០រៀល រាល់ការណែនាំ និងបើកគណនីអនឡាញ” អតិថិជនទាំងអស់ ត្រូវអនុវត្តតាម ៤ជំហានងាយៗ ដូចខាងក្រោម៖

១. អ្នកណែនាំតម្រូវឲ្យមានគណនីជាមួយធនាគារស្ថាបនាជាមុនសិន

២. ណែនាំអតិថិជនថ្មីឲ្យទាញយកកម្មវិធី Sathapana Mobile និងបង្កើតគណនីអនឡាញ

៣. ពេលបើកគណនីអនឡាញ អតិថិជនថ្មីត្រូវបញ្ចូលលេខគណនីរបស់អ្នកណែនាំក្នុងប្រអប់ “ព័ត៌មានអ្នកណែនាំ”

៤.បន្ទាប់ពីអតិថិជនថ្មីបង្កើតគណនីបានដោយជោគជ័យ អ្នកណែនាំនិងអតិថិជនថ្មីនោះ នឹងទទួលបានប្រាក់រង្វាន់ចូលគណនីម្នាក់ ៤០០០រៀល ឬទឹកប្រាក់សមមូលទៅតាមរូបិយប័ណ្ណរបស់គណនី។

អតិថិជនស្ថាបនាដែលបានណែនាំកាន់តែច្រើនទទួលបានប្រាក់រង្វាន់កាន់តែច្រើន ចំណែកអតិថិជនថ្មីដែលបានដាក់ប្រាក់ $២០ចូលគណនីអនឡាញ នឹងទទួលបាន $២បន្ថែមទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកប្រតិបត្តិការទំនាក់ទំនងអតិថិជន៖ ០២៣/០៨១៩៩៩០១០បម្រើសេវាកម្ម២៤/៧ ឬទំព័រហ្វេសប៊ុករបស់ធនាគារស្ថាបនា (Sathapana Bank)។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនាជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១,៧ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមានសេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរសព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់ តាមរយៈទូរសព្ទ រួមមានដូចជាវីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន៕

មតិយោបល់