• 2020-06-07 02:40:00
  • ព័ត៌មាន

ទិញផ្ទះដោយខ្លួនឯង និងទិញតាមភ្នាក់ងារអចលនទ្រព្យ ខុសគ្នាម៉េច មួយណាចំណេញជាង?

  • 2020-06-07 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់នៃការទិញផ្ទះ ឬខុនដូ របស់មនុស្សម្នាក់ៗគឺខុសៗគ្នា អ្នកខ្លះមិនចាំបាច់ពឹងផ្អែកលើភ្នាក់ងារអចលនទ្រព្យនោះទេ ដោយគិតថាទិញដោយខ្លួនឯងចំណេញជាង ខ្លះទៀតពិបាកសម្រេចចិត្តដោយខ្លួនឯងត្រូវពឹងផ្អែកលើភ្នាក់ងារអចលនទ្រព្យ។ ដើម្បីដោះស្រាយចម្ងល់ មកមើលថា តើខុសគ្នាម្ដេចខ្លះ ហើយទិញតាមមួយណាចំណេញជាង៖

ការទិញផ្ទះដោយខ្លួនឯង៖

សន្សំសំចៃ៖ ជាហេតុផលមួយដែលអ្នកទិញផ្ទះ សម្រេចចិត្តទិញខ្លួនឯងព្រោះមិនចង់ចំណាយលុយជួលភ្នាក់ងារ អចលនទ្រព្យ។

ចេះរត់ការខ្លួនឯង៖ មិនចាំចាច់ទំនាក់ទំនងតគ្នារវាងភ្នាក់ងារអចលនទ្រព្យ និងអ្នកលក់។ អ្នកអាចចរចាដោយផ្ទាល់ និងរត់ការដោយខ្លួនឯង។

ទិញផ្ទះអ្នកស្គាល់គ្នា ឬបងប្អូន៖ ករណីនេះអ្នកមិនចាំបាច់ជួលភ្នាក់ងារអ្វីនោះទេ ព្រោះថាអ្នកមានទំនាក់ទំនងជាមួយម្ចាស់ផ្ទះរួចទៅហើយ ដូច្នេះគ្មានអ្វីត្រូវចរចាច្រើន។

ប៉ុន្តែមិនចេះតែងាយស្រួលនោះទេ ទិញដោយខ្លួនឯងក៏មានផលវិបាកជាច្រើនផងដែរ៖

កង្វះឯកសារ និងចំណេះដឹង៖ ខាងអ្នកលក់ផ្ទះប្រាកដជាមានភ្នាក់ងាររបស់គេ ដូច្នេះលក្ខខណ្ឌជាច្រើនអ្នកអាចតាមមិនទាន់ ឬដឹងមិនសព្វ ដូចជាហាងឆេងក្នុងតំបន់ ឬគុណភាពផ្ទះ , ផ្ទះនោះធ្លាប់មានបញ្ហា ឬទំនាស់អីពីមុនមក ឬ អន់, មានជាប់ប្លង់បញ្ជាំនៅធនាគារ ឬអត់ ជាដើម។ ម៉្យាងត្រូវរៀបចំសំណុំបែបបទជាច្រើន ឯកសារអាចត្រូវពន្យារពេល ធ្វើឲ្យរវល់ច្រើនខាតទាំងពេលវេលា និងលុយកាក់។

ព័ត៌មានច្រើនពេកពីការលក់ផ្ទះ៖ គេហទំព័រអចលនទ្រព្យ និងកម្មវិធីទិញផ្ទះមានច្រើន តែអ្នកអាចនឹងស្គាល់ ឬមើលមិនអស់ ពិបាកក្នុងការរកផ្ទះ និងទីតាំងដែលសក្តិសមនឹងតម្រូវការរបស់អ្នក ។ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យស្គាល់គ្រប់ទីតាំង និងព័ត៌មានគ្រប់ស្ថានផ្ទះ។ គួរទាក់ទងតែ ភ្នាក់ងារអចលទ្រព្យណាដែលមានកេរ្តិ៍ឈ្មោះល្អ ទុកចិត្តបានក្នុងអាជីវកម្ម ព្រោះគេរកស៊ីយូរ មិនលក់ផ្លូវឡើយ ខណៈភ្នាក់ងារខ្លះក៏អាចនិយាយបោកបញ្ឆោតអ្នកដើម្បីឲ្យអ្នកទិញ ឲ្យខ្លួនឯបានចំណេញដែរ។

ទំនុកចិត្ត៖ តើអ្នកមានទំនុកចិត្តក្នុងការតថ្លៃ ឬដើរមើលផ្ទះបានច្រើនកន្លែងដែរទេ?

ការចរចា៖ ដើម្បីទាក់ទាញអ្នកលក់ ឲ្យបញ្ចុះតម្លៃមិនងាយនោះទេ អ្នកលក់ខ្លះប្រហែលជាមានភ្នាក់ងារនៅក្បែរក៏មានដូចនេះមិនងាយស្រួលទេ បើចរចាដោយខ្លួនឯង។

ប៉ុន្តែចំពោះការទិញ, លក់, ជួល, ឬចង់បណ្ដាក់ទុនតាមភ្នាក់ងារអចលនទ្រព្យវិញ អាចស្វែងយល់បាននៅខាងក្រោមនេះ៖

ដើរមើលផ្ទះ និងស្វែងរកផ្ទះដែលសាកសមនឹងអ្នក៖ ភ្នាក់ងារអាចជួយកាត់បន្ថយពេលវេលា និងជៀសពីការបង់ប្រាក់ជាច្រើនសម្រាប់ការទិញ, លក់, ជួល, ឬការបណ្ដាក់ទុនរបស់អ្នក។

ចរចាតម្លៃ និងលក្ខខណ្ឌលក់៖ ភ្នាក់ងាររបស់អ្នកអាចដើរតួជាអ្នកទំនាក់ទំនងរវាងអ្នក និងអ្នកលក់ ឬភ្នាក់ងារលក់។

ណែនាំសេវាកម្មដែលអ្នកត្រូវការ៖ អាចភ្ជាប់អ្នកឲ្យខ្ចីប្រាក់ ជាមួយភ្នាក់ងារជំនាញ។ ជួយធ្វើក្រដាសស្នាមដែលពាក់ព័ន្ធ៖ អ្នកមិនចាំបាច់រវល់ច្រើន ព្រោះឯកសារទាំងអស់ខាងភ្នាក់ងារនឹងជួយរៀបចំជូន។

ជាទូទៅសេវាកម្មរបស់ភ្នាក់ងារ គឺទទួលបានពីខាងអ្នកលក់ ដូចនេះខាងអ្នកទិញមិនចាំបាច់ត្រូវបង់ប្រាក់នោះទេ។

ប៉ុន្តែប្រសិនបើលោកអ្នកចង់ចំណេញកាន់តែច្រើន ឆ្លៀតក្នុងឱកាសខាងមុខនេះ កម្មវិធី Black Friday Property Sale នឹងប្រមូលផ្តុំគម្រោងអចលនទ្រព្យយ៉ាងច្រើនសម្បូរបែប ដាក់លក់ក្នុងតម្លៃពិសេស អមដោយការផ្តល់ជូនការបញ្ចុះតម្លៃពិតៗ ច្រើនកប់ៗ មិនធ្លាប់មានពីមុនមកឡើយ

ដើម្បីចូលរកមើលគម្រោងផ្ទះ ឬ ខុនដូ ក្នុងក្តីស្រមៃរបស់អ្នក សូមចុះឈ្មោះ ជាមុនសិន។

ចំណាំ៖ ត្រង់សំនួរ Where did you hear first about the event? សូមជ្រើសរើសយក Sabay ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale”។

ព្រឹត្តិការណ៍នេះសមស្របបំផុតសម្រាប់អ្នកដែល កំពុងចង់វិនិយោគលើអនចលនទ្រព្យ ឬ កំពុងរកមើលគម្រោងបុរី ផ្ទះ ឬខុនដូ របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលអាចជឿទុកចិត្តបាន ជាមួយលកខណ្ឌល្អៗ អាចដកប្រាក់កក់មកវិញបានប្រសិនបើលោកអ្នកប្តូរចិត្ត និងឱកាសចំណេញពីប្រូម៉ូសិនច្រើនក៏កម្រមាន៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖

blog.ditech.com

smartasset

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់