• 2020-06-05 03:54:37
  • ព័ត៌មាន

អំឡុងកូវីដ១៩ ពលរដ្ឋខេត្តកំពង់ស្ពឺ ស្នើដាក់ពាក្យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ កើនឡើង

  • 2020-06-05 03:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥទ្ធិពលជំងឺកូវីដ បានផ្ដល់ផលប៉ះពាល់ជុំវិញពិភពលោក ក្នុងនោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺក៏រងផលប៉ះពាល់ដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៤ មិថុនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថាដោយសារតែមានតម្រូវការចាំបាច់ ដើម្បីដោះស្រាយបានទាន់ពេលវេលានៃការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែគ្រួសារក្រីក្រ និងជនងាយរងគ្រោះនោះទេ ក៏នៅមានគ្រួសារមួយចំនួនផ្សេងៗទៀតកំពុងរងផលប៉ះពាល់នៅធ្លាក់ចូលក្នុងភាពក្រីក្រនាពេលនេះផងដែរ ។

ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំបង្ហាញឱ្យឃើញថាចំនួនគ្រួសារដែលបានពាក្យស្នើសុំសម្ភាសន៍មានចំនួន ៣.៤៥៤គ្រួសារ ចំនួនសម្ភាសន៍ ៣.៣៣៥គ្រួសារ ចំនួនគ្រួសារក្រីក្រដែលបានអនុម័ត ក្រកម្រិត ១ មានចំនួន ១,៦៦០គ្រួសារ និងក្រកម្រិត ២ មានចំនួន ១,៤៩៣គ្រួសារ ។

ប្រធានអង្គប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា របៀបវារៈសម្រាប់កិច្ចប្រជុំនាពេលនេះ គឺអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចិត្តតាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឲ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី នៅសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ៕

ប្រភព៖ ផេកក្រសួងផែនការ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់