• 2020-06-08 11:11:21
  • ព័ត៌មាន

នូវែលហ្សេឡង់​គ្រោង​នឹង​ដក​បម្រាម​នានា​ក្នុង​ស្រុក ក្រោយ​អស់​អ្នក​ឆ្លង​កូវីដ

  • 2020-06-08 11:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​នូវែលហ្សេឡង់ (New Zealand) គ្រោង​នឹង​ដក​បម្រាម​នានា​នៅ​ក្នុង​ស្រុក ក្រោយ​ពី​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ជា​សះស្បើយ​អស់​ទូទាំង​ប្រទេស​។

ប្រទេស​ដែនដី​កោះ​នេះ បាន​បន្ថយ​ការ​ប្រកាស​អាសន្ន​កម្រិត​ ៤ មក​កម្រិត​ ១ ខណៈ​សាលារៀន​នឹង​បើក​ឡើង​វិញ ហើយ​សកម្មភាព​ក្នុង​ស្រុក​ទាំង​ឡាយ​នឹង​ស្ថិត​ក្នុង​សភាព​ធម្មតា​វិញ ប៉ុន្តែ​វិធានការ​បិទ​ព្រំដែន​នៅ​តែ​បន្ត​ដដែល។

លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​សារភាព​ថា លោកស្រី​សប្បាយចិត្ត​ រហូត​ដល់​ថ្នាក់​រាំ​បន្តិច​ដែរ ពេល​ដឹង​ថា​ប្រទេស​លោកស្រី​អស់​អ្នក​ជំងឺ​កូវីដ-១៩។ យ៉ាងណាមិញ លោកស្រី​បាន​មាន​ប្រសាសន៍​ថា នូវែលហ្សេឡង់​អាច​នឹង​ប្រទះ​ឃើញ​ករណី​ជំងឺ​កូវីដ-១៩​បន្ត​ទៀត ដូច្នេះ​ហើយ​ការ​បំបាត់​ជំងឺ​នេះ មិនមែន​ជា​រឿង​តែ​ម្ដង​ទេ ប៉ុន្តែ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​និរន្ត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ដែល​មាន​ទីតាំង​ក្បែរ​ប្រទេស​អូស្ត្រាលី​មួយ​នេះ មាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង ១ពាន់​នាក់ ហើយ​ស្លាប់ ២២នាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់