• 2020-06-10 01:37:17
  • ព័ត៌មាន

វៀតណាម​គ្រោង​បន្ត​ការហោះហើរ​ទៅកាន់​ប្រទេស​គ្មាន​កូវី​ដ​១៩​ឡើង​វិញ​ រួមមាន​កម្ពុជា​

  • 2020-06-10 01:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​០៩​មិថុនា បាន​និយាយ​យោងតាម​សម្តី​របស់​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ថា វៀតណាម​មាន​ផែនការ​បន្ត​ការហោះហើរ​យន្តហោះ​ដឹក​អ្នកដំណើរ​ឡើងវិញ​ទាំង​​ទៅ​ និង​មកពី​ប្រទេស​គ្មាន​កើត​ជំងឺ​កូវី​ដ​១៩​ក្នុង​រយៈពេល​៣០ ហើយ​អាទិភាព​ផ្តោត​លើ​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន​និង​កម្ពុជា​។​

​ត្រូវបាន​លើក​មក​ផ្សាយ​ក្នុង​ទូរទស្សន៍​រដ្ឋ​វៀតណាម (VTV) នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុក មិន​បាន​បញ្ជាក់​ថា​ តើ​អ្នកដំណើរ​ចូល​មក​ពី​ទីកន្លែង​ទាំងនេះ​នឹង​ត្រូវ​ដាក់​នៅ​ដោយឡែក​តាម​កម្មវិធី​​ចត្តា​ឡី​ស័កដែល​អាជ្ញាធ​រវៀត​ណា​មដាក់​អោយ​អនុវត្ត​ចាប់តាំងពី​ខែ​មីនា​មក​ដែរ​ឬ​យ៉ាងណា​ទេ​។​

​តែ​នាយករដ្ឋមន្ត្រី​បានស្នើ​គណៈកម្មាធិការ​ជាតិ​សំរាប់​បង្ការ ​និង​ទប់ស្កាត់​កូវី​ដ​១៩ ព្រាង​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​មាន​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា​វៀតណាម​ទប់​ការឆ្លង​ជំងឺ​កូវី​ដ​១៩​អោយ​នៅ​ទាប​ត្រឹមតែ​៣៣២​នាក់ និង​មិន​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ទេ​។​អ្នកដំណើរ​ចូល​មក​ពី​ក្រៅ​រាប់ម៉ឺន​នាក់ ត្រូវបាន​ដាក់​នៅ​ដោយឡែក​​ក្រោម​កម្មវិធី​ចត្តា​ឡីស័​ក​របស់​រដ្ឋ​។​

VTV​បាន​ស្រង់​សម្តី​លោក​ហ្វ៊ុក ដែល​បាន​មានប្រសាសន៍ថា «​វៀតណាម​សម្លឹង​ទៅរក​ការបន្ត​ការហោះហើរ​អន្តរជាតិ​ជាមួយ​ប្រទេស ដែល​ត្រូវបាន​ចាត់ទុក​ថា​មិន​មាន​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​ក្នុង​រយៈពេល​៣០​ថ្ងៃ តែ​ការបន្ត​នេះ​ទាមទារ​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​អំពី​ជំងឺឆ្លង​»​។​

​លោក​មិន​បាន​និយាយថា ប្រទេស​ពាក់ព័ន្ធ​ឬ​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​អាជ្ញាធរ​វៀតណាម​ប្រឹក្សា​យោបល់​ដែរ​ឬ​អត់ តែ​ថា​គោលដៅ​ដូចជា ក្វាង​ចូ​វ​នៅ​ចិន ក្រុង​តូ​ក្យូ សេ​អ៊ូ​ល តៃវ៉ាន់ ឡាវ​និង​កម្ពុជា ស្ថិត​ចំ​​ណោម​ផ្លូវ​អាទិភាព​ត្រូវ​បើក​ដំណើរការ​វិញ​។​

​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ទី​០៨​មិថុនា​ បាន​រាយការណ៍​រកឃើញ​ការ​ឆ្លងកូវី​ដ​១៩​ចំនួន​៣​បន្ថែម ហើយ​ទាំងអស់​សុទ្ធតែ​នាំចូល​មកពី​ក្រៅ​។​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​មាន​ការឆ្លង​ក្នុងស្រុក​អស់​៥៤​ថ្ងៃ​មកហើយ​៕

ប្រភព៖ រស្មីកម្ពុជា សម្រួល​៖ ​វាសនា

មតិយោបល់