• 2020-06-10 03:58:58
  • ព័ត៌មាន

បាតុភូតធម្មជាតិ! ត្រឹម១ថ្ងៃសោះ ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋាន ប្រជាពលរដ្ឋ ជាង១០៨ខ្នង

  • 2020-06-10 03:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម ព័ត៌មានដែលទទួលបានពីក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា នៅថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះ បាតុភូតខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅឋាន ប្រជាពលរដ្ឋ ប្រមាណ ១០៨ ខ្នងផ្ទះ ដែលស្ថិតនៅក្នុងខេត្តចំនួន៣ខាងក្រោម ៖

  • ១. ឃុំ ក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ៖ លំនៅឋាន ចំនួន០៨ខ្នង រលំ និង របើកដំបូល ២០ខ្នង។
  • ២. ខេត្តព្រៃវែង ៖ លំនៅឋាន ៣១ខ្នង រងការខូចខាត ក្នុងនោះរួមមាន ៖

• ក្នុងស្រុកកំពង់ត្របែក ចំនួន២៥ខ្នង

• ក្នុងឃុំ គោកខ្ចក រលំ ចំនួន ៦ខ្នង របើកដំបូល ៥ខ្នង

• ក្នុងឃុំ កន្សោមអក រលំចំនួន ៧ខ្នង និង របើកដំបូងចំនួន៧ខ្នង និងមានមនុស្សរងរបួសម្នាក់

• ស្រុកបាភ្នំ ឃុំស្តៅកោង រលំ១ខ្នង

• ស្រុកព្រៃស្តេច ឃុំជៃកំពក របើកដំបូល ចំនួន០៥ខ្នង។

  • ៣. ឃុំ ព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៖ លំនៅឋាន ប្រជាពលរដ្ឋមួយចំនួនត្រូវរងការខូចខាត តែមិនមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។

សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការការពារ អោយបានច្រើនជាងនេះ ព្រោះកម្ពុជានឹងរងឥទ្ធិពលខ្យល់កន្ត្រាក់ពីភាគខាងត្បូងនៃប្រទេសឡាវ ពីថ្ងៃទី១០ ដល់ទី១៦ ខែមិថុនានេះ ៕

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ ៖ Art

មតិយោបល់