• 2020-06-12 06:42:43
  • ព័ត៌មាន

បរទេសភាគច្រើន ប្រើប្រាស់វិធីនេះដើម្បីដោះស្រាយថ្លៃព្យាបាលកូវីដ១៩ នៅប្រទេសវៀតណាម

  • 2020-06-12 06:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើននៃថ្លៃព្យាបាលសម្រាប់អ្នកជំងឺ Covid-19 នៅបរទេសក្នុងប្រទេសវៀតណាមដែលមានចំនួន​ចាប់ពី ២០ ដល់ ៥៣៨ លានដុង (៨៦២-២៣ ១៨០ ដុល្លារ) សម្រាប់មនុស្សម្នាក់ត្រូវ បាន​រ៉ាប់រង​ដោយក្រុមហ៊ុនធានារ៉ាប់រងបរទេស។

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកជំងឺបរទេសភាគច្រើនបានទិញធានារ៉ាប់រងការធ្វើដំណើរមុនពេលមកប្រទេសវៀតណាម។ ការចំណាយជាមធ្យមក្នុងការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យជាតិសម្រាប់នៅហាណូយ​មាន​តម្លៃ​ពី ២០-៤៥ លានដុង។ មន្ទីរពេទ្យមិនប្រមូលការបង់ប្រាក់ដោយផ្ទាល់ពីអ្នកជំងឺនោះ​ទេ ដើម្បី​ឲ្យ​ពួកគេ​ទទួលបានសំណងពីក្រុមហ៊ុនធានារ៉ាប់រងនៅពេលក្រោយ។ ផ្ទុយទៅវិញ មន្ទីរពេទ្យ​វៀតណាម​ព្យាបាលអ្នកជំងឺ និងផ្ញើរបាយការណ៍និងវិក័យប័ត្រទៅក្រុមហ៊ុនធានារ៉ាប់រង​ដើម្បី​ធ្វើ​ការទូទាត់​តាម​ក្រោយ។

ជាមួយគ្នា​កញ្ចប់​ជាច្រើន​របស់​ក្រុមហ៊ុនធានារ៉ាប់រង ក៏បានចំណាយថ្លៃសេវាពន្យារទិដ្ឋាការសម្រាប់អ្នកជំងឺនៅពេលពួកគេកំពុងទទួលការព្យាបាល​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់