• 2020-06-12 07:27:02
  • ព័ត៌មាន

តៃវ៉ាន់សាកល្បងបាញ់មីស៊ីល ដើម្បីត្រៀមទប់ទល់សង្គ្រាមប្រឆាំងចិនដីគោក

  • 2020-06-12 07:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះតៃវ៉ាន់ បានបាញ់សាកល្បងមីស៊ីលនៅឆ្នេរសមុទ្រភាគខាងកើតនិងភាគខាងត្បូងរបស់ខ្លួនដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍មីស៊ីលដើម្បីជំរុញការការពារ​ដែនកោះ​ប្រឆាំង​ទៅ​នឹង​ចិន​ដីគោក។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ការធ្វើតេស្តនេះបានធ្វើឡើងនៅភាគខាងកើតនៃតំបន់ Taitung និងមូលដ្ឋានយោធា Jiupeng នៅក្នុងស្រុកភីងទុងភាគខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ។ យោងតាមទីភ្នាក់ងារតៃវ៉ាន់ដែលបានជូនដំណឹងដល់សាធារណជនអំពីកាលបរិច្ឆេទសាកល្បង និងទីតាំងសាកល្បងដើម្បីព្រមានអ្នកនេសាទដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់នោះ ឲ្យ​ដឹង​ថា​នេះជាផ្នែកមួយនៃកម្មវិធីរយៈពេល ៤ ថ្ងៃដែលនឹង​មាន​មីស៊ីលផ្សេងទៀតត្រូវបានសាកល្បងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរ​បញ្ជាក់​ថា ស្ថាន​ភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់ កំពុងកើនឡើងនៅពេលចិនដីគោក, សហរដ្ឋអាមេរិក និងតៃវ៉ាន់បានបង្កើនការដាក់ពង្រាយយោធា។ កាលពីថ្ងៃអង្គារយន្ដហោះចម្បាំង Sukhoi Su-30 របស់ចិនមួយគ្រឿងបានហោះទៅភាគនិរតីទៅកោះតៃវ៉ាន់ជាច្រើនម៉ោងបន្ទាប់ពីយន្តហោះដឹកជញ្ជូន C-40A របស់អាមេរិក​ធ្វើ​ការ​ហោះហើរដ៏កម្រមួយទៅកាន់កោះតៃវ៉ាន់​ដែរ​នៅ​តាមឆ្នេរសមុទ្រភាគនិរតី៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់