• 2020-06-19 10:53:32
  • ព័ត៌មាន

មក​ដឹង​ពី​អត្រា​ប្ដូរ​ប្រាក់​ដុល្លារ ទៅ​រៀល តាម​សម័យ​កាល​នីមួយៗ​

  • 2020-06-19 10:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​យើង​បាន​ឆ្លង​កាត់​ជា​ច្រើន​របប​នយោបាយ ចំណែក​ឯ​ស្ថានភាព​សេដ្ឋកិច្ច​ក៏​ប្រែប្រួល​ផង​ដែរ​។ ថ្ងៃ​នេះ​ដែរ​ Sabay សូម​ជូន​នូវ​ចំណេះដឹង​ទូទៅ​ ដែល​និយាយ​អំពី​អត្រា​ប្ដូរ​ប្រាក់​ដុល្លារ ទៅ​ប្រាក់​រៀល​តាម​សម័យ​កាល​នីមួយៗ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ដែល​យោង​តាម​ការ​កត់​ត្រា​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក

រូបភាព៖ Nikkei Asian Review

សម័យ​សង្គម​រាស្ត្រ​និយម៖ ធនាគារ​ពិភពលោក​ចាប់​ផ្ដើម​កត់ត្រា​ទិន្នន័យ​នេះ​ចាប់​ពី​ឆ្នាំ១៩៦០ត​ទៅ។

  • ១៩៦០-១៩៦៨៖ ១ដុល្លារ = ៣៥រៀល

  • ១៩៦៩៖ ១ដុល្លារ = ៤៣រៀល

  • ១៩៧០៖ ១ដុល្លារ = ៥៥រៀល

សម័យ​សាធារណរដ្ឋ​ខ្មែរ៖

  • ១៩៧១៖ ១ដុល្លារ = ៧៥រៀល

  • ១៩៧២៖ ១ដុល្លារ = ១៦២រៀល

  • ១៩៧៣៖ ១ដុល្លារ = ២៤៥រៀល

អំឡុង​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ១៩៩០ ទិន្នន័យ​ធនាគារ​ពិភពលោក​មិន​បាន​កត់​ត្រា​ពី​អត្រា​ប្ដូរ​ប្រាក់​ដុល្លារ ទៅ​រៀល​ទេ ដោយសារ​តែ​ពេល​នោះ​កម្ពុជា​ជាប់​នៅ​សង្គ្រាម និង​មិន​ទាន់​មាន​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ច្បាស់លាស់។

សម័យ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ (អ៊ុន​តាក់)៖

  • ១៩៩០៖ ១ដុល្លារ = ៤២៦រៀល

  • ១៩៩១៖ ១ដុល្លារ = ៧១៨រៀល

  • ១៩៩២៖ ១ដុល្លារ = ១,២៦៦រៀល

  • ១៩៩៣៖ ១ដុល្លារ = ២,៧០០រៀល

សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី២ (សម័យ​បច្ចុប្បន្ន)៖

  • ១៩៩៣៖ ១ដុល្លារ = ២,៧០០រៀល

  • អំឡុង​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ១៩៩៦៖ ១ដុល្លារ = ប្រមាណ ២,៥០០រៀល ទៅ ២,៦០០រៀល

  • អំឡុង​ឆ្នាំ១៩៩៧៖ ១ដុល្លារ = ក្បែរ៣,០០០រៀល

  • អំឡុង​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៣៖ ១ដុល្លារ = ប្រមាណ ៣,៧០០រៀល ទៅ ៣,៩០០រៀល

  • ចាប់​ពី​២០០៤ មក​ដល់​បច្ចុប្បន្ន៖ ១ដុល្លារ = ប្រមាណ ៤,០០០រៀល ឬ ៤,១០០រៀល៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់