- 2020-06-23 00:24:40
- ព័ត៌មាន
អង់គ្លេសមានអ្នកស្លាប់ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ខែ
- 2020-06-23 00:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេសមានអ្នកស្លាប់ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ខែ
ចន្លោះមិនឃើញ
ប្រទេសអង់គ្លេសបានប្រកាសពីការស្លាប់ដោយសារ Covid-19 ចំនួន ១៥ នាក់បន្ថែមទៀតក្នុងចំនួនអ្នកស្លាប់ប្រចាំថ្ងៃទាបបំផុតមិនធ្លាប់មានចាប់តាំងពី ១០ ថ្ងៃមុនពេលបិទទីក្រុង។
ស្ថិតិក្រសួងសុខាភិបាលបង្ហាញថា ជនជាតិអង់គ្លេសសរុបចំនួន ៤២ ៦៤៧ នាក់បានស្លាប់នៅទូទាំងប្រទេសបើគិតមកទល់ពេលនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានធ្លាក់មកនៅទាបបំផុតត្រឹម ១៥នាក់ ដែលមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី ១៣ខែមីនាមក។ ជាមួយគ្នាដែរ ចំនួនអ្នកឆ្លងវីរុសធ្លាក់មកនៅត្រឹម ៩៥៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
ជាមួយនឹងតួលេខនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ត្រៀមនឹងដាក់ចេញនូវការបន្ធូរបន្ថយការរក្សាគម្លាតសង្គមនៅថ្ងៃស្អែក ដើម្បីបើកសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញផងដែរ៕