• 2020-07-01 04:24:41
  • ព័ត៌មាន

ស្រីៗមិនគួររំលង រូបមន្តលាងសម្អាតមុខកម្ចាត់អស់មេរោគ ជួយស្បែកមិនឲ្យរងផលប៉ះពាល់ពីការពាក់ម៉ាសយូរក្នុងរដូវក្តៅ

  • 2020-07-01 04:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូវីដ​១៩ គ្រប់​គ្នា​ត្រូវ​បាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ កុំ​យក​ដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹម​ត្រូវ​រាល់​ពេល​ចេញ​ក្រៅ​ផ្ទះ។​ ការ​ពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹម​ត្រូវ​ល្អ គឺ​ត្រូវ​តែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិប​ទៅ​នឹង​ផ្ទៃ​មុខ ។

ពិត​ណាស់​ការ​ពាក់​ម៉ាស​ផ្អិប​ជាប់​ស្បែក​មុខ បូក​រួម​នឹង​អាកាសធាតុ​ក្តៅ​ស្អុះ​ស្អាប់​ដូច​សព្វ​ថ្ងៃ​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយ​សារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញ​ចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃ​មុខ ចូល​ជ្រៅ​ទៅ​បិទ​បាំង​រន្​ធញើស ដែល​បង្​កឲ្យ​កើត​មុន ឬ​ចេញ​ជា​កន្តួល​រមាស់​ជាដើម។​

ក្នុង​ករណី​នេះ​ សាប៊ូ​ដុស​មុខ​ធម្មតា​មិន​អាច​ចូល​ទៅ​លាង​ដល់​រន្ធ​ញើស​តូច​ៗ ជ្រៅ​ៗ លើ​ស្បែក​មុខ​របស់​អ្នក​បាន​ឡើយ អីចឹង​ហើយ​ទើប​អ្នក​ចេះ​តែ​ឡើង​មុន​មិន​ឈប់​ឈរ ក្នុង​រដូវ​ក្តៅ។ ដំណោះ​ស្រាយ គឺ​អ្នក​ត្រូវ​ជ្រើសរើស​ប្រើ​សាប៊ូ​លាង​សម្អាត​មុខ​ដែល​ល្អ និង​ចេះ​របៀប​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​មុខ​ល្អ។

ចង់​ដុស​សម្អាត​​មុខ​បាន​ស្អាត​ល្អ ​កម្ចាត់​មេរោគ និងសម្អាត​ធូលី​កខ្វក់​ពី​ផ្ទៃ​មុខ​អស់ អ្នក​គួរ​ប្រើ​ប្រភេទ​ហ្វូម​លាង​មុខ​ដែល​ផ្សំ​ពី «កាបូន​ធ្យូង​ថ្ម​ផ្សំ​ជាមួយ​តែ​បៃតង​ជប៉ុន» ៖​

  • «កាបូន​ធ្យូងថ្ម » ​មាន​ប្រសិទ្ធ​ខ្ពស់​ចូល​ទៅ​សម្អាត​ដល់​រន្ធ​ញើស​តូច​ៗ​ដែល​ភាគ​ច្រើន​ត្រូវ​បិទ​ជិត​ដោយ​ដុំ​ខ្លាញ់ ដែល​ដើម​ហេតុ​ធ្វើ​ឲ្យ​ឡើង​មុន ។​ មិន​តែ​ប៉ុណ្ណោះ មូលីគុល​នៃ​ធ្យូង​ថ្ម​សកម្ម​តូច​ៗ អាច​ទៅ​សម្អាត​ ជាតិ​ពុល​ផ្សេង​ៗ​ដែល​ទុំ​ជាប់​លើ​ផ្ទៃ​មុខ ធ្វើ​ឲ្យមុខទន់ និង​ភ្លឺរលោង​ថែម​ទៀត។
  • «តែ​បៃតង​ជប៉ុន» មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម ប្រឆាំង​នឹង​ការ​រលាក អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ភាព​ចាស់​មុន​អាយុ ព្យាបាល​ស្បែក​ដែល​ដុត​បំផ្លាញ​ដោយ​កាំ​រស្មីយូវី ពី​កម្តៅ​ព្រះអាទិត្យ​ និង​មាន​​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដែល​អាច​បណ្តាល​ឱ្យ​កើត​មុន​។

«កាបូន​ធ្យូង​ថ្ម​ផ្សំ​ជាមួយ​តែ​បៃតង​ជប៉ុន» គឺ​ជា​រូបមន្ត​ថ្មី​ដែល​មាន​ក្នុង​​ហ្វូម​លាង​សម្អាត​មុខ ផនស៍ ព្យួរវ៉ាយ ទើបចេញ ដែលកំពុង​ឆ្លើយតបយ៉ាងល្អ ទៅនឹង​តម្រូវ​ការ​នៃ​ស្បែកមុខក្នុងរដូវក្តៅ និង​ រងផលប៉ះពាល់ពីការ​ពាក់ម៉ាសយូរម៉ោង ។ វា​មាន​ប្រសិទ្ធ​ខ្ពស់​ទៅ​សម្អាត​​មុខ ធ្វើ​ឲ្យ​ស្បែក​ទន់ ភ្លឺមដ្ឋ​រលោង ភ្លឺ​ជាង​មុន​ និង​អាច​ការពារ​ការ​ឡើង​មុន​បាន។ ចង់ច្បាស់សូមលាកល្បងប្រើ​ ដោយ​ខ្លួនឯង ៕

អត្ថបទ៖ លីដា

មតិយោបល់