• 2020-07-02 03:37:43
  • ព័ត៌មាន

ហុងកុង​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ជិត​៤០០​នាក់​ ក្រោម​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីថ្មោង​

  • 2020-07-02 03:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ចូល​ជា​ធរមាន​នូវ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​ដី​គោក​ ដែល​ពលរដ្ឋ​ហុងកុង​បាន​ហៅ​ច្បាប់​នោះ​ថា​ជា​រនាំង​បិទ​សិទ្ធ​សេរីភាព​ និង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។

នៅ​ក្នុង​ការ​បង្ក្រាប​ដែល​មាន​ដូចជា​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ ម្សៅ​គីមី​ និង​ទឹក​បំបែក​ហ្វូង​ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង​ហុងកុង​ ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​៣៧០​នាក់​ ក្នុង​នោះ​មាន​១០​នាក់ (ប្រុស​៦​ និង​ស្រី​៤​នាក់​) ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​សន្តិសុខ​ថ្មី​។​​

ក្រុម​អ្នក​តវ៉ា​​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ មាន​ដូច​ជា​អ្នក​ដែល​កាន់​ទង់​ឯក​​រាជ្យ​ហុងកុង​ និង​អ្នក​ទាំង​ឡាយ​ណា​ដែល​​កាន់​បដា​ទាមទារ​ហុងកុង​​ទាមទារ​ឯករាជ្យ​​ផ្ដាច់​ចេញពី​ចិន​ដីគោក។​ ប៉ូលិស​ និង​អ្នក​តវ៉ា​ជា​ច្រើន​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ពី​អ្នក​ស្លាប់​នៅ​ឡើយ​ទេ៕ ​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់