• 2020-07-02 04:13:00
  • ព័ត៌មាន

«ស្រែសង្គម» របស់អ្នកភូមិព្រះដាក់ នៅសល់២ខែទៀតទេ បានច្រូតហើយ

  • 2020-07-02 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអ្នកសួរថាគម្រោង«ស្រែសង្គម»ដល់ណាហើយ?

«ស្រែសង្គម»៖ គយគន់មើលទេសភាពដ៏ស្រស់ត្រកាល នៃវាលស្រែក្បែរជើងភ្នំបូក លាយឡំជាមួយនឹងដើមត្នោតនៅទិសខាងលិចនិងខាងកើត បង្កើតបានជាទិដ្ឋភាពដ៏គួរជាទីចំណាប់អារម្មណ៏មួយក្នុងឃុំព្រះដាក់ ។

ផ្ទៃដីស្រែប្រមាណ ៤០ហិចតានេះ ត្រូវបានអ្នកភូមិហៅថា ''ស្រែសង្គម''​​​។ វាជាស្រែ ដែលប្រជាពលរដ្ឋម្ចាស់ដី ចំនួន៨៧គ្រួសារ បានយល់ព្រមផ្តល់អោយរដ្ឋបាលស្រុកបន្ទាយស្រីប្រើប្រាស់ក្នុងការធ្វើស្រែចំនួន ២ដង ក្នុងគោលបំណង យកស្រូវអង្ករទាំងនេះសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ​ក្នុងវិបត្តិនៃជំងឺកូវីត១៩​ ។

''ស្រែសង្គម'' ខុសប្លែកពីសហគមន៍កសិកម្មបន្តិចត្រង់ថា វាមិនមែនដើម្បីប្រាក់ចំនេញ ហើយធ្វើឡើងក្នុងគោលដៅសង្គម និងមនុស្សធម៌។ ចំណែកឯការចំណាយទៅលើគម្រោងនេះទាំងមូល ទទួលបានការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងស្រុង ក្រោមការសម្របសម្រួលរបស់រដ្ឋបាលស្រុកបន្ទាយស្រី។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹមហ្វីណង់

មតិយោបល់