• 2020-07-02 08:26:13
  • ព័ត៌មាន

មុខរបរ ភ្ញាស់កូននឹងចិញ្ចឹមកង្កែបក្នុងអាង (តង់) កំពុងពេញនិយម នៅតាមបណ្តាខេត្ត

  • 2020-07-02 08:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យនឹងផ្តល់ការណែនាំដល់កសិករ សំអាត សម ដែលជាសមាជិកសហគមន៏កសិកម្មទងធ្លកបានកំពុងភ្ញាស់កូន នឹងចិព្ចឹមកង្កែបក្នុងអាង (តង់) ចំនួន១០ អាង ដោយមានមេពូជចំនួន២០០ក្បាល នៅភូមិអូរស្រងាំ ឃុំដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រធានមន្ទីរកសិកកម្មបានឲ្យដឹងថា ក្នុងរយៈពេល ៤ខែកន្លងមកនេះ កសិករចិញ្ចឹមកង្កែបបានលក់កូនកង្កែបចំនួន ៩ម៉ឺនក្បាល តម្លៃ ៤០០ រៀល/ក្បាល ដែលទទួលបានប្រាក់ចំណូលសរុប ៣លាន ៦សែន រៀល ហើយបច្ចប្បន្ននេះ កសិកររូបនេះកំពុងបំប៉នកូនកង្កែបលក់ចំនួន ៣ម៉ឺនក្បាលទៀត ។

ដោយឡែកចំពោះកសិករ ខាំសារ៉េន នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បានភ្ញាស់កូន នឹងចិញ្ចឹមកង្កែបយកសាច់ (ក្នុងតង់) ព្រមទាំងបានលក់កូនកង្កែបពូជចំនួន ៨ពាន់ក្បាល តម្លៃ ៥០០រៀល/ក្បាល អាចទទួលបានប្រាក់ចំណូលសរុបចំនួន ៤ លានរៀល និងកំពុងបំប៉នកូនកង្កែបលក់បន្តចំនួន ២ម៉ឺន ក្បាលទៀត ។

មួយវិញទៀត កសិករនៅភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង កំពុងបង្កើនការចិញ្ចឹមកង្កែប តាមរយៈការបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីជូនដល់កសិករជាមួយនឹងការតាមដានការចិញ្ចឹម ដែលបានធ្វើឲ្យកសិករទទួលបានប្រាក់ចំណូលទាន់ពេលវេលា ដោយកសិករប្រើប្រាស់រយៈពេលតែមួយខែកន្លះទៅពីរខែអាចរកចំណូលជាងមួយលានរៀលគ្រាន់តែចិញ្ចឹមកង្កែបចំនួន ៧៥០ ក្បាលតែប៉ណ្ណោះ ដែលក្នុងមួយគីឡូក្រាមមានតម្លៃ ១២ ០០០ រៀល។ ទន្ទឹមនឹងទទួលបានប្រាក់ចំណូលបានល្អប្រសើរក្នុងជំហ៊ានទីមួយ កសិករកំពុងបន្តបង្កើនបរិមាណនៃការចិញ្ចឹមបន្ថែម ដើម្បីបំពេញសេចក្តីត្រូវការលើទីផ្សារនាពេលបច្ចុប្បន្ន ។

ជារួម ការអនុវត្តន៏វារីវប្បកម្មនៃការចិញ្ចឹមកង្កែប ជាលក្ខណះគ្រួសារខ្នាតតូច នៅតាមសហគមន៏បានកំពុងមានសក្តានុពល និងមានប្រសិទ្ធិភាពសេដ្ឋកិច្ច ក្នុងបរិបទនៃការរីករាលដាលជាសកលនៃមេរោគ COVIDE- 19 ។

ប្រភព៖ ហ្វេសប៊ុក ឯកឧត្តម វេង សាខុន

មតិយោបល់