• 2020-07-03 01:34:13
  • ព័ត៌មាន

មនុស្ស​យ៉ាង​តិច​១៦០​​នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​បាក់​ដី​អណ្ដូង​​ជីក​រក​រ៉ែ​នៅ​ភូមា​

  • 2020-07-03 01:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មីយ៉ាន់ម៉ា ឬ​ភូមា​បាន​ជួប​នូវ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​គឺ​ការ​បាក់​ដី​នៅ​កន្លែង​ជីក​យក​រ៉ែ​ថ្លើម​ថ្ម​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ ភាគ​ច្រើន​ជា​កម្មករ​រ៉ែ​ចំនួន​១៦០​នាក់​។​

អាជ្ញាធរ​ព្រួយ​បារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ច្រើន​ជាង​នេះ​ ក្រោយ​កាក​សំណល់​ភក់​ពី​ការ​ជីក​រ៉ែ​បាន​ហូរ​កប់​លើ​កម្មករ​ដែល​កំពុង​បំពេញ​ការងារ​។​ ឧបទ្ទវហេតុ​​ដ៏​អាក្រក់​នេះ​បាន​កើត​ឡើង​នៅ​តំបន់ Hpakant នៃ​រដ្ឋ Kachin ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស។​

​ជំហាន​ដំបូង​មាន​ការ​ប៉ាន់ស្មាន​ថា​គ្រោះ​ថ្នាក់​នេះ​កើតឡើង​ដោយសារ​​សកម្មភាព​ជីក​យក​រ៉ែ​ហួសហេតុ ជា​ពី​សំណាក់​​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​នៅ​តំបន់​នោះ​ ហើយ​ក្រោយ​​ភ្លៀង​មួយ​មេ​ធំ​ធ្វើ​ឲ្យ​ ​រលក​ភក់​​បាន​ហូរ​មក​សង្កត់​គ្រប​​លើ​កម្មករ៕ ​

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់