• 2020-07-03 04:53:43
  • ព័ត៌មាន

ការពង្រឹង ការអនុវត្តច្បាប់ សម្រាប់ ការពារត្រី ដែលរងគ្រោះថ្នាក់ និងជិតផុតពូជ នៅកម្ពុជា

  • 2020-07-03 04:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វត្រីច្រើនប្រភេទ ត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលក្នុងចំនោមសត្វត្រីទាំងនោះ មានសត្វត្រីមួយចំនួន ដូចជា ត្រីកល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចើកដំរី និងបបែលយក្សទឹកសាប ដែលប្រភេទត្រី កំពុងរងគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងខ្លាំង ពីការនេសាទខុសច្បាប់ នាពេលសព្វថ្ងៃនេះ។ ក្នុងចំណោមសត្វត្រី៣៥ប្រភេទ ដែលកំពុងដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេសជិតខាងមាន ត្រីមួយចំនួនស្ទើរតែផុតពូជទៅហើយ ដែលក្នុងនោះមាន ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី សុទ្ធសឹងជាប្រភេទកំពុងរងគ្រោះថ្នាក់ពីការនេសាទខុសច្បាប់។

សព្វថ្ងៃនេះ មានការកើនឡើងជារៀងរាល់ថ្ងៃ នូវសកម្មភាពនេសាទ នៅក្នុងដែនអភិរក្ស ដែលជាតំបន់ច្បាប់ហាមឃាត់ មិនអោយមានការប្រើប្រាស់ឧបករណ៌នេសាទ ដូចជា ៖ សំណាញ់ មងបណ្តែត មងកាំង សន្ទូចរនង ឧបករណ៌ឆក់ និងថ្នាំបំពុល។ មួយវិញទៀត គឺទិញលក់ត្រីខុសច្បាប់ពីសំណាក់ឈ្មួញកណ្តាល និងការធ្វើពាណិជ្ជកម្មប្រភេតត្រីជិតផុតពូជ និងត្រីមេពូជក្នុងប្រទេសកម្ពុជា ដែលតាំងអស់នេះ គឺសុទ្ធតែជាកត្តាដែលធ្វើអោយត្រីទាំងនោះត្រូវផុតពូជ។

នៅក្នុងឱកាស ទិវាមច្ឆជាតិលើកទី២០ ដែលធ្វើនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលជលផល និងអង្កការ WWF បានធ្វើការអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ចាត់វិធានការជាបន្ទាន់ លើការពង្រឹងច្បាប់ អោយបានម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះ រាល់ការនេសាទ និងការជួញដូរប្រភេទត្រីជិតផុតពូជដែលកំពុងកើតឡើងនៅក្នុងតំបន់ តាមបណ្តាយទន្លរមេគង្គ ព្រោះថាសកម្មភាពទាំងអស់នេះ មិនត្រឹមតែជាសកម្មភាពខុសច្បាប់តែប៉ុននោះទេ ថែមទាំងកំពុងបង្កហានិភ័យយ៉ាងខ្លាំងដល់ធនធានជលផលកម្ពុជា ពិសេសប្រភេទត្រីមេពូជសំខាន់ៗ និងសត្វផ្សោតទន្លេ ដែលជាបេតិកភណ្ឌមានជីវិតរបស់ជាតិយើងផងដែរ។

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល បានទទូចដល់អាជ្ញាធរដែលពាក់ព័ន្ធ អោយបង្កើនការអប់រំ និងផ្សព្វផ្សាយបន្ថែមដល់ប្រជានេសាទ សហគមន៌មូលដ្ឋាន ជាពិសេស ឈ្មួញកណ្តាល អោយបានយល់ច្បាស់ពីច្បាប់ស្តីពីជលផល និងបំផុសស្មារតីរបស់ប្រជាជនអោយចូលរួមការពារ និងថែរក្សាធនធានជលផលនៅកម្ពុជាកុំអោយបាត់បង់ ហើយបន្តលើកទឹកចិត្តប្រជាជន អោយចាប់យកមុខរបរផ្សេងទៀត បន្ថែមពីលើការនេសាទ។

លោក សេង ទៀក នាយកអង្កការ WWF ក៏បានអំពាវនាវអោយមានការរឹតបន្តឹងលើការអនុវត្តច្បាប់អោយមានប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងដាក់ពិន័យអោយបានធ្ងន់ធ្ងរបំផុត ដល់ជនល្មើសទាំងឡាយណា ដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ជកម្មប្រភេទត្រីជិតផុតពូជ និងត្រីមេពូជក្នុងប្រទេសកម្ពុជា៕ លោកក៏បានមានប្រសាសន៌បន្ថែមទៀតថា អង្កការ WWF បាត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តអនុសាសន៌ និងវិធានការបន្ទាន់នានា ក្នុងគោលដៅបង្កើនការអនុវត្តច្បាប់អោយមានប្រសិទ្ធភាពខ្ពស់។

អត្ថបទ ៖ Art

មតិយោបល់