- 2020-07-03 06:57:26
- ព័ត៌មាន
ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូងជាសញ្ញាដណ្ដើមកាន់កាប់ប្រជុំកោះ
- 2020-07-03 06:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូងជាសញ្ញាដណ្ដើមកាន់កាប់ប្រជុំកោះ
ចន្លោះមិនឃើញ
នាវាចម្បាំង និងកងទ័ពជើងទឹករបស់ចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅសមុទ្រចិនខាងត្បូង ដែលជាតំបន់កំពុងមានជម្លោះដែនទឹកជាមួយបណ្ដាប្រទេសអាស៊ាន។
ការធ្វើសមយុទ្ធនេះត្រូវបានគេមើលឃើញថាប្រទេសចិន កំពុងបញ្ចេញសាច់ដុំ និងបង្ហាញប្រាប់ភាគីជម្លោះថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកាន់កាប់ទីប្រជុំកោះ និងដែនទឹកនៅទីនោះ ដែលចិនអះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន។
បញ្ហាសមុទ្រចិនខាងត្បូងក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សទី២១។ តំបន់នោះសម្បូរទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិ ដែលតាមការប៉ាន់ស្មានរបស់អាមេរិក វាអាចស្មើនឹងធនធានប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេសម៉ិកស៊ិកទាំងមូល។
គួរបញ្ជាក់ថា តំបន់វិវាទនេះមានរដ្ឋអះអាងកម្មសិទ្ធិថាជារបស់ខ្លួន៦ប្រទេស រួមមាន៖ ចិន ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ ម៉ាឡេស៊ី វៀតណាម និងកោះតៃវ៉ាន់៕