- 2020-07-04 06:55:14
- ព័ត៌មាន
៣ ជំហានងាយស្រួល ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ
- 2020-07-04 06:55:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ជំហានងាយស្រួល ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ
ចន្លោះមិនឃើញ
រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និងសុវត្ថិភាពពីកូវីដ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល ឬឡើងមុន ។ ដូច្នេះ អ្នកគួរលាងសម្អាតឲ្យបានស្អាត រួចលាបឡេផ្តល់សំណើមដល់ស្បែមុខជាមុនសិន ចាំលើកម៉ាសមកពាក់ឲ្យបានត្រឹមត្រូវ ។
ដើម្បី ជួយឲ្យស្បែកមុខមានសុខភាពល្អជាប្រចាំ មិនងាយរងការប៉ះពាល់ពីមេរោគ ឬ ប្រតិកម្មនានា អ្នកគួរ ជ្រើសរើសវិធីថែរក្សាស្បែកឲ្យបានត្រឹមត្រូវដូចជា ៖
១. លាងសម្អាតមុខឲ្យបានស្អាតល្អ យ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ឬ តាមជាក់ស្តែងដែលអ្នកមានអារម្មណ៍ថាស្បែកមុខហាក់ដូចជាកំពុងកខ្វក់ ឬឡើងខ្លាញ់ខ្លាំង។ ការដុសសម្អាតផ្ទៃមុខ ត្រូវធ្វើឡើងថ្នម ៗ កុំសង្កត់ធ្ងន់ដៃពេក។ អ្នកគួរជ្រើសរើសប្រើ ហ្វូមលាងសម្អាតដែលអាចដុសលាងសម្អាតដល់រន្ធញើសតូចលើមុខ និងផ្តល់នូវវីតាមីនថែបំប៉នដល់ស្បែកក្នុងពេលតែមួយ ដើម្បីកុំឲ្យស្បែកមុខប្រែជាស្ងួតខ្លាំងក្រោយលាងសម្អាត។
ជាមួយរូបរាងថ្មី ផនស៍ វាយប៊ីយូធី បានចេញនូវរូបមន្តថ្មីនេះដំបូងគេ ដែលផលិតចេញពី tri-blend of technology exfoliating Micro Foams ដែលជាភាគតូចល្អិតនៃហ្វូម អាចជ្រាបចូលទៅសម្អាតសព្វស្បែកមុខ ដល់រន្ធញើសតូចៗ លាងសម្អាតកោសិកាចាស់ ឬ ងាប់ចេញស្អាតល្អ , និងផ្សំជាមួយ វីតាមីន B3 និង ប្រេងចំរាញ់ពីស្រទាប់ផ្កាកុលាប (Rose Hip Extract) ជួយធ្វើឲ្យស្បែកមុខ សម៉ដ្ឋ ភ្លឺរលោង បែបធម្មជាតិ បើអ្នកប្រើជាប្រចាំរាល់ថ្ងៃ។
២. បន្ទាប់ពីលាងសម្អាតមុខរួច អ្នកគួរលាបឡេផ្តល់សំណើមដល់ស្បែកមុខ ដោយប្រើ ឡេងថែបំប៉នស្បែកដែលសម្បូរដោយ វីតាមីនចិញ្ចឹមស្បែកមុខ ដូចជា 4D Hyaluronic, វីតាមីន B3+ និង Rose Hip Extract (សម្បូរដោយវីតាមីន C) ដែលទាំងអស់នេះមាននៅក្នុងផនស៍ វ៉ាយប៊ីយូធី Super Cream ។ ទោះនៅក្នុងផ្ទះ ស្បែកមុខអ្នកក៏អាចប្រែជាស្រអាប់ខ្មៅបាន បើអ្នកអង្គុយមុខអេក្រង់កុំព្យូទ័រយូរម៉ោង ដោយសារពន្លឺខៀវពីកុំព្យូទ័រ។
គួរប្រើផនស៍ វ៉ាយបីយូធី Super Cream ជាប្រចាំ រាល់ពេលលាងសម្អាតមុខរួច នោះផ្ទៃមុខរបស់អ្នកនឹងទទួលបាន វីតាមីន Gluta Boost និងវីតាមីន B3 ច្រើន ដែលអាចផ្តល់សំណើមពេញលេញ និង ធ្វើឲ្យផ្ទៃមុខសភ្លឺម៉ដ្ឋរលោងបែបធម្មជាតិ ។ ផនស៍ វ៉ាយប៊ីយូធី Super Cream មាន២ប្រភេទ ៖ ពណ៌ផ្កាឈូក ការពារកម្តៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា និង ពណ៌ទឹកក្រូច ការពារកម្តៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត ។
៣. ជាមួយគ្នានេះដែរអ្នកត្រូវរក្សាទម្លាប់រស់នៅល្អ ដូចជាផឹកទឹកឲ្យបាច្រើន ធ្វើលំហាត់ប្រាណរាល់ថ្ងៃ បន្ធូរភាពតានតឹង មានរបបអាហារល្អ (បន្លែ ត្រី និងផ្លែឈើ) និងគេងឲ្យបានគ្រប់គ្រាន់ ធានាថាសម្រស់ផ្ទៃមុខនឹងផូរផង់ស្អាតដូចបំណង៕