- 2020-07-06 09:32:56
- ព័ត៌មាន
ចិនប្រកាសអាសន្នក្រោយផ្ទុះជំងឺប៉េស្តដែលធ្លាប់សម្លាប់មនុស្សរាប់លាននាក់ក្នុងស.វទី១៤
- 2020-07-06 09:32:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនប្រកាសអាសន្នក្រោយផ្ទុះជំងឺប៉េស្តដែលធ្លាប់សម្លាប់មនុស្សរាប់លាននាក់ក្នុងស.វទី១៤
ចន្លោះមិនឃើញ
អាជ្ញាធរនៅតំបន់ភាគខាងជើងប្រទេសចិន បានចេញសេចក្ដីព្រមានពីការរាតត្បាតមេរោគប៉េស្តដ៏កាចសាហាវមួយក្រោយមានអ្នកភូមិត្រូវគេពិនិត្យឃើញថាបានឆ្លងជំងឺនេះ។
ជំងឺប៉េស្ត Bubonic plague ដែលគេឲ្យឈ្មោះថា Black Death គឺជាជំងឺដ៏អាក្រក់មួយក្នុងប្រវត្តិសាស្ត្រក្នុងសម័យ Middle Age ធ្លាប់បានសម្លាប់មនុស្សប្រហែល១០០លាននាក់កាលពីសតវត្សទី១៤។ ចិនបានប្រកាសអាសន្នកម្រិត៣ដោយសារភ័យខ្លាចរលកថ្មីនៃជំងឺប៉េស្តនេះស្របពេលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩រួចទៅហើយ។
អ្នកជំនាញសុខាភិបាលបានព្រមានពីហានិភ័យដែលជំងឺប៉េស្ត Bubonic plague អាចឆ្លងពីមនុស្ស ទៅមនុស្សទាមទារឲ្យប្រជាជនក្នុងតំបន់នោះប្រុងប្រយ័ត្នឲ្យបានខ្ពស់។ គួររម្លឹកថាករណីសង្ស័យក្នុងប្រទេសចិនកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយប្រទេសក្បែរខាង ម៉ុងហ្គោលីរកឃើញករណីជំងឺនេះចំនួន ២ កាលពីសប្ដាហ៍មុន៕