• 2020-07-07 01:00:00
  • ព័ត៌មាន

ឡូយបាត់! ឥលូវសេវាដឹកជញ្ជូន foodpanda មាននៅខេត្តបាត់ដំបងហើយ កុំភ្លេចប្រើទាន់កំពុងមានប្រូម៉ូសិនពិសេស

  • 2020-07-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាដឹកជញ្ជូន foodpanda ដែលល្បីឈ្មោះបោះសម្លេងទូទាំងតំបន់អាស៊ី លើគុណភាពសេវាដឹកជញ្ជូនល្អ ធានាទំនុកចិត្ត និងចំណេញច្រើន សម្រាប់អ្នកប្រើប្រាស់ ឥលូវបានពង្រីកខ្លួនចេញក្រៅភ្នំពេញ ចូលទៅដល់ខេត្តបាត់ដំបងហើយ ។ អ្នកណាមិនល្បីនៅបាត់ដំបងសម្បូររបស់ឆ្ងាញ់ញុំា បើអ្នកទៅលេង អាចរវល់ជាប់ដើរលេងច្រើនកន្លែង នឹងខកខានញុំារបស់ឆ្ងាញ់ប្រចាំខេត្តបាន!

តែកុំបារម្ភ! ឥលូវអ្នកគ្រាន់តែចូលទៅក្នុងអេប foodpanda អ្នកនឹង ឃើញរបស់ឆ្ងាញ់រាប់រយមុខយ៉ាងសម្បូរបែបពេញមួយខេត្ត ប្រមូលដាក់មួយកន្លែងឲ្យមើលយ៉ាងងាយស្រួល ពេញចិត្តមួយណា អាចចុចកុម្ម៉ង់ភ្លាមៗ ដោយមានភ្នាក់ងារដឹកដល់ទីតាំងរបស់អ្នកដោយមិនគិតថ្លៃសេវាដឹកជញ្ជូន រហ័សមិនចាំយូរ។

ប្រូម៉ូសិនពិសេស សម្រាប់អ្នកបាត់ដំបង គឺ [Voucher code : HELLOBTB] ដែលមានតម្លៃ ៣ដុល្លារ អាចប្រើប្រាស់បានសម្រាប់ការកុម្ម៉ង់ចាប់ពី ៦ដុល្លារឡើងទៅ

ក្រុមការងារ foodpanda នៅខេត្តបាត់ដំបង

ជាក់ស្តែង កាលពីថ្ងៃទី១ កក្កដា ២០២០ នេះ foodpanda បានចាប់ផ្តើមប្រតិបត្តការខ្លួនជាលើកដំបូង នៅខេត្តបាត់ដំបង ដោយបានដាក់ភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ ដើម្បីផ្តល់សេវាកម្មឲ្យបានល្អបំផុត។ អ្វីកាន់តែពិសេសនោះគឺ ចុចកុម៉្មង់តាម អេប foodpanda លោកអ្នក នឹងទទួលបានការចុះតម្លៃ (សម្រាប់ហាងមួយចំនួន) និង សេវាដឹកជូនដោយឥតគិតថ្លៃថែមទៀត ។

តាមរយៈអេប foodpanda អ្នកអាចប្រើសេវាបាន ២ ជម្រើស ៖

  • ទី១ ៖ ចុចកុម៉្មង់ជាមុន ហើយទៅយកដោយផ្ទាល់នៅហាង ដោយមិនចាំបាច់អង្គុយចាំយូរ ជាមួយសេវា (Pick up) ក្នុងអេប foodpanda
  • ទី២ ៖ ចុចកុម្ម៉ង់ ដោយប្រើសេវាដឹកជញ្ជូនដល់ទីតាំងរបស់អ្នកតែម្តង មិនពិបាកធ្វើដំណើរទៅហាង ។

សម្រាប់ការទូរទាត់ អ្នកអាចបង់ផ្ទាល់ពេលទទួលរបស់ក៏បាន ឬ បង់ថ្លៃតាមអនឡាញរួចជាស្រេច ហើយចាំតែទទួលរបស់ក៏បាន ដែលនេះជាជម្រើសងាយស្រួលមួយ ជួយអ្នកមិនឲ្យពិបាករឿងរាប់ ឬ អាប់លុយនាំសុំាញុំាច្រើន។

ជាមួយកិត្តិនាមជាច្រើនឆ្នាំនៃប្រេនសេវាដឹកជញ្ជួន foodpanda ដែលល្បីជាអន្តរជាតិនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភរឿងបង់លុយហើយមិនបានរបស់ឡើយ ព្រោះបើមានបញ្ហាខកខានដឹកជាយថាហេតុណាមួយ ខាងក្រុមហ៊ុន foodpanda នឹងវេរលុយត្រលប់ទៅអ្នកវិញជាមិនខាន។

ចង់ដឹងសម្បូររបស់ឆ្ងាញ់អីខ្លះនៅបាត់ដំបង តោះ! ដោនឡូត អេប foodpanda ឥលូវនេះទៅ www.foodpanda.com.kh

អត្ថបទ៖ លីដា

មតិយោបល់