• 2020-07-07 06:01:57
  • ព័ត៌មាន

តាមការព្យាករណ៌ អាចនឹងមាន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់៣ធំៗ ក្នុងប្រទេសកម្ពុជា

  • 2020-07-07 06:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតាមបណ្តាតំបន់ធំៗ ចំនួន៣ ក្នុងប្រទេសកម្ពុជា ដែលមានដូចជា តំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥ្ឍសាន និងតំបន់មាត់សមុទ្យ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រឹតផ្សេងៗគ្នា ជាមួយនឹងការប្រែប្រួលបាតុភូតធម្មជាតិ។ នេះបើតាមការព្យាករណ៌របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា ដោយសារតែប្រទេសកម្ពុជារងឥទ្ធិពលពីខ្យល់ម៉ូសុងនិរតី ដែលបក់ក្នុងល្បឿនមធ្យម ក្នុងសម្ពាធជ្រលងទាប ដែលនឹងបន្តអូសបន្លាយមកលើប្រទេសកម្ពុជា ធ្វើអោយស្ថានភាពអាកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់ ដោយមានភ្លៀងធ្លាក់ នៅតាមតំបន់ និងបណ្តាខេត្តមួយចំនួន ជាពិសេសទៅទៀតនោះ អាចនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

សូមអានព័ត៌មានលំអឹតបន្ថែមនៅទីនេះ ៖

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ ៖ Art

មតិយោបល់