• 2020-07-07 03:36:26
  • ព័ត៌មាន

ឥណ្ឌា​ និង​ចិន​ព្រមព្រៀង​ដក​ទ័ព​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​ផ្ទុះ​ការ​ប៉ះ​ទង្គិច​

  • 2020-07-07 03:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​បញ្ចប់​ការ​ជួប​ចរចា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​យោធា​រវាង​ឥណ្ឌា​ និង​ចិន​ ប្រទេស​ធំ​ទាំង​ពីរ​បាន​សម្រេច​ដកថយ​រៀងខ្លួន​ចេញ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដើម្បី​កាត់​បន្ថយ​សម្ពាធ​សារ​ជា​ថ្មី។​

នៅ​ជ្រលង​ភ្នំ​ហេមពាន្ត​ ដែល​ជា​ខ្សែ​បន្ទាត់​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច​រវាង​ឥណ្ឌា​ និង​ចិន​បាន​ក្លាយ​ជា​ទីតាំង​ប្រឈម​មុខ​ដាក់​គ្នា​ និង​ផ្ទុះ​អាវុធ​ជា​ច្រើន​សារ​កាល​ពី​ខែ​មុន​ រហូត​ធ្វើ​ឲ្យ​កង​ទ័ព​ឥណ្ឌា​ស្លាប់​២០​នាក់​ និង​របួស​ជា​ច្រើន​នាក់​ ខណៈ​ភាគី​ចិន​ក៏​មាន​អ្នក​ស្លាប់​ និង​របួស​ដែរ​ប៉ុន្តែ​មិន​មាន​ការ​ផ្ដល់​តួ​លេខ​ជាក់លាក់​ជា​សាធារណៈ។​

ឥណ្ឌា​ជឿជាក់​ថា​ជំហរ​​​ដក​ថយ​របស់​កង​ទ័ព​​ខ្លួន​នឹង​កាត់បន្ថយ​ភាព​​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ជម្លោះ​​ ខណៈ​ចិន​វិញ​អះអាង​ថា​ខ្លួន​នៅ​តែ​ការពារ​អធិបតេយ្យភាព​ទឹកដី​​ប្រកប​​ដោយ​ប្រសិទ្ធិភាព ​ប៉ុន្តែ​ក៏​ចង់​បាន​ការ​​រក្សា​សន្តិភាព​នៅ​តាម​តំបន់​ព្រំដែន​​ជាមួយ​ប្រទេស​ជិតខាង​ដែរ៕ ​

ប្រភព៖ Indiatimes ប្រែសម្រួល៖ សៀនហួរ

មតិយោបល់