• 2020-07-15 10:09:14
  • ព័ត៌មាន

ឈ្នះទៀតហើយ! ឈ្នះជាហូរហែ ពីស្រាបៀរ អង្គរ

  • 2020-07-15 10:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​ចេះ​តែ​និយាយ តែ​ជា​ការ​ពិត គិត​ត្រឹម​ថ្ងៃ​នេះ ក្រុមហ៊ុន ស្រាបៀរ អង្គរ បាន​ចែក​រង្វាន់​ដល់​អ្នក​ឈ្នះ​ទូរស័ព្ទ iPhone 11 Pro Max មាន​ចំនួន​សរុប ៦៦ រូប​នៅ​ទូទាំង​ប្រទេស​មាន​ ភ្នំពេញ និងបណ្តា​ខេត្ត​នា​នា។  

ថ្មី​នេះ​ៗ យើង​បាន​រក​អ្នក​ឈ្នះ​ទូរស័ព្ទ iPhone 11 Pro Max ចំនួន ៥ រូប​ ជា​បន្ត បន្ទាប់​ទៀត​ហើយ ពីកម្មវិធី​ជល់​ម៉ោ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ សូម​អបអរអតិថិជន ឈ្មោះ យ៉ង រដ្ឋា, ដួង ឃឿន, សេង ហួត, ស វ៉ាន់ថេត និង គង់ វ៉ាន់ថា ដែល​ពួក​គាត់ ម្នាក់​ៗទទួល​បាន​ទូរស័ព្ទ iPhone 11 Pro Max ម្នាក់មួយ​គ្រឿង។

លោក សោម ច័ន្ទណារ៉ាត ដែល​ជា​ប្រធាន​ម៉ាក​ផលិតផល​របស់​ស្រាបៀរ អង្គរ បាន មាន​ប្រសាសន៍​ថា ៖ «​គ្រប់​ៗ​គ្នា​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អង្គរ ព្រោះ​នៅ​មាន រង្វាន់​ជាច្រើន​កំពុង​រង់​ចាំ​លោក​អ្នក​នៅ​ក្នុង​កម្មវិធី​ជល់​ម៉ោ ឈ្នះ​ម៉ោ ពី​ស្រាបៀរ អង្គរ ដែល​កម្មវិធី​នេះ​បង្កើត​ឡើង​មិន​ត្រឹម​តែ​ផ្តល់​រង្វាន់​ដ៏​អស្ចារ្យ​ទេ តែ​ថែម​ទាំង​ដើម្បី អបអរ​ជាមួយ​រសជាតិ​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​របស់​ស្រាបៀរ​អង្គរ ដែល​ផលិត​ចេញ​ពី គ្រឿង​ផ្សំ​ផលិត​ស្រាបៀរ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត»។

លោក​បន្ថែម​ថា​ ស្រាបៀរ អង្គរ ចង់​ឲ្យ​អ្នក​ចូលរួម​កម្មវិធី ”ជល់​ម៉ោ ឈ្នះ​ម៉ោ” ឬ “រីករាយ​ជាមួយ​គ្នា ហើយ​ឈ្នះ​រង្វាន់​ជាមួយ​គ្នា”! អតិថិជន​នឹង​មាន​សំណាង​ឈ្នះ​មហា រង្វាន់​ដូច​ជា​រថយន្ត​ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាស​សុទ្ធ ១គីឡូ​ក្រាម ទឹក​ប្រាក់ 1,000,000 រៀល 5,000,000 រៀល និង​រង្វាន់ ស្រាបៀរ អង្គរ ជាច្រើន​កំប៉ុង​ក្នុង​មួយ​កេស។

កម្មវិធី​ជល់ម៉ោ​របស់​ស្រាបៀរ​ អង្គរ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ២០២០។ រង្វាន់​នៅ​ក្នុង​ក្រវិល​កំប៉ុង​ជាច្រើន​កំពុង​រង់ចាំ​អ្នក​ពី​ស្រាបៀរ អង្គរ។ គាស់​កាន់​តែ​ច្រើន ឈ្នះ​កាន់​តែ​ច្រើន​។

ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើក​បរ

ណារីតា

មតិយោបល់