• 2020-07-16 01:16:27
  • ព័ត៌មាន

នាយកមជ្ឈមណ្ឌល ស៊ីម៉ាក់ ជំរុញការអនុវត្តច្បាប់ ពិសេសដាក់ទោសអ្នកធ្វើអាជីវកម្មសត្វ ដោយគ្មានការអនុញ្ញាតិ

  • 2020-07-16 01:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហេង រតនា នាយក​មជ្ឈមណ្ឌ ល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) បានឲ្យដឹងថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ​ ត្រង់មាត្រាទី ១១២​ ១១៣ និង១១៥​ បានកំរិតដាក់ទោសចំពោះអ្នកធ្វើអាជីវកម្មសត្វដោយគ្មានការអនុញ្ញាតិ។ បើសង្កេតមើលការជួញដូរសាច់សត្វសុនខ សត្វឃាតសុនខ​ សុទ្ធតែគ្មានច្បាប់អនុញ្ញាតិនោះទេ​ ដូចនេះ វិធានការច្បាប់មិនត្រូវព្រងើយកន្តើយចំពោះភាពអនាធិបតេយ្យលើការជួញដូរ​សាច់សុនខនិង សត្វឃាតសុនខឡើយ។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ ជាស្ថាប័នជំនាញ​ ហើយឃើញមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ ខេត្តសៀមរាប​ បានចេញសេចក្តីប្រកាសអនុវត្តម៉ឺងម៉ាត់​មាត្រាច្បាប់នេះ​ ក្រោយ ឯកឧ​ត្តម ទៀ​ សីហា​ អភិបាលខេត្តសៀមរាបជំរុញឱ្យពង្រឹងអនុវត្តច្បាប់នេះ!​ បើពិនិត្យរបាយការណ៍នេះ​ ឃើញថាដឹងចលនា និងទីតាំងជួញដូរសាច់សុនខ​ សត្វឃាតសុនខ​ស្ទើរ គ្រប់កន្លែង។ ឯកឧត្តម ហេង រតនា បន្ថែម។

«ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នងទូទាំងប្រទេស​ ពិតជាចង់ឃើញក្រសួងនិងមន្ទីរកសិកម្មគ្រប់ខេត្ត/រាជធានីទូទាំងប្រទេសចាត់វិធានការអនុវត្តច្បាប់នេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់! ល្មមដល់ពេលវេលារឹតបន្តឹងច្បាប់នេះហើយ​ ដើម្បីលើកកំពស់វប្បធម៌​ សីលធម៌​ និងសេចក្តីថ្លៃថ្នូររបស់ខែ្មរយើង! ខែ្មរអាចធ្វើបាន​ ដោយមិនបរិភោគសាច់សុនខ»។ នេះជាការរៀបរាប់របស់ ឯកឧត្តម ហេង រតនា៕

ប្រភព៖ ផេកឯកឧត្តម Heng Ratana

មតិយោបល់