• 2020-07-16 01:27:18
  • ព័ត៌មាន

ចំនួន​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី​កើនឡើង​ដល់​២១​នាក់​

  • 2020-07-16 01:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​ កក្កដា​ ម្សិលមិញថា ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅលើ​កោះ​ស៊ី​ឡាវេ​ស៊ី ប្រទេស​ឥណ្ឌូនេស៊ី​បាន កើនឡើង​ដល់​យ៉ាងហោចណាស់​ចំនួន​២១​នាក់ ខណៈ​ដែល​ពួក​អ្នក​​ស្រុក​ព្យាយាម​យក​របស់របរ​និង​សម្ភារៈ​មួយចំនួន​ពី​ផ្ទះ​របស់​ពួកគេ​ដែល​លិច​ទឹក​។​

​ទឹកជំនន់​ភ្លាមៗ​នៅ​តំបន់​ណត លូ​វូ នៅ​កោះ​ស៊ី​ឡាវេ​ស៊ី បាន​បណ្តាលឱ្យ​ផ្ទះ​រាប់រយ​ខ្នងកប់​ក្នុង​ដីល្បាប់​ភក់​បន្ទាប់ពី​ទឹកទន្លេ​ចំនួន​៣ បាន​ឡើង​ហូរហៀរ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​ចាប់ផ្តើម​កា​​លពី​ថ្ងៃ​ចន្ទ​។​

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយថា មនុស្ស​ជិត ១ ៦០០​នាក់ ​បាន​ទៅ​ជ្រកកោន​នៅ​ទីជម្រក​បណ្តោះអាសន្ន​។​

​ចំនួន​អ្នក​ស្លាប់​បានកើត​ន​ឡើងដល់​២១​នាក់ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​និយាយថា​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ បាន​បាត់​ខ្លួន​នោះ​ទេ​៕​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​សុខា​/sn

មតិយោបល់