• 2020-07-20 05:19:13
  • ព័ត៌មាន

ចំណេញអ្នកប្រើហើយ! មុខងារទើបចេញថ្មីរបស់ Nham24 បើកឲ្យផុសផ្សព្វផ្សាយលក់របស់មួយសេរី ឥតគិតថ្លៃទេ

  • 2020-07-20 05:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេប Nham24 ដែល​ល្បី​ឈ្មោះ​លើ​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​រហ័ស​ជាច្រើន​ឆ្នាំ​មក​ហើយ ឥលូវ​នេះ​បាន​បន្ត​វិឌ្ឍ​ខ្លួន​កាន់​តែ​ធំ និង​សម្បូរ​បែប​ជាមួយ​មុខងារ​ថ្មីៗ ជា​ច្រើន ហើយ​ចុង​ក្រោយ​បំផុត​នេះ Nham24 ​ទើប​ដាក់​ចេញ​នូវ​ មុខងារ (Platform) ថ្មី​មួយ​ទៀត គឺ ទិញ និង​ លក់ ឬ Buy & Sell ។​

កម្មវិធី​ថ្មី​នេះ អាច​ឲ្យ​អ្នក​ប្រើ​ចូល​ទៅ​ផុស ដាក់​លក់​ និង ​​រក​ទិញ​របស់​បាន​គ្រប់​បែប​យ៉ាង ឬ​ក៏​អាច​ដាក់​ជួល​សម្ភារៈ ឬ អចលនទ្រព្យ (ដី ឬ ផ្ទះ) ក៏​បាន ដែល​ប្រៀប​បាន​នឹងក​ន្លែង​ណាត់​ជួបគ្នា​រវាង​អ្នក​លក់​នឹង​អ្នក​ទិញ ឬ​​ការ​ដាក់​លក់​របស់​រប​លើ​ផ្សារអន​ឡាញ​ដូច្នេះ​ដែរ។

អ្នក​អាច​ប្រើ​បាន​ ដោយ​សេរី និង​ឥតគិតថ្លៃ ដោយ​ទំនិញ​ដែល​អ្នក​ដាក់​លក់​ នឹង​អាច​ផ្សព្វផ្សាយ​ទៅ​ដល់​អតិថិជន​ដែល​មាន​អេប Nham24 ទាំង​អស់រាប់​ម៉ឺន​នាក់។​

កម្មវិធី​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត សម្រាប់​អ្នក​ដែល​មាន​អាជីវកម្ម​អនឡាញ ក្នុង​ការ​នាំ​យក​ទំនិញ ឬ​សេវា​កម្ម​របស់​ខ្លួន​ទៅ​ដល់​ដៃ​របស់​អតិថិជន​តែ​ម្តង​។

ចាប់​ពី​ពេល​នេះ​ទៅ មាន​តែ​អេប Nham24 មួយ​ក្នុង​ទូរសព្ទ ជីវិត​កាន់​តែ​ងាយ​ស្រួល ចំណេញ​ទាំង​ពេល​វេលា និង​លុយ​កាក់។

ចង់​ច្បាស់​ អាច​សាក​ចូល​មើល ឥលូវ​ក្នុង​អេប Nham24 ។ បើ​មិន​ទាន់​មាន​អេប Nham24 សូម​ដោន​ឡូត​ឥលូវ​នេះ PlayStoreApp Store

ណារីតា

មតិយោបល់