- 2020-07-21 07:25:09
- ព័ត៌មាន
សត្វចម្លែកមុខរាងដូចចៃត្រូវប្រទះឃើញក្នុងដែនសមុទ្រកោះឥណ្ឌូនេស៊ី
- 2020-07-21 07:25:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វចម្លែកមុខរាងដូចចៃត្រូវប្រទះឃើញក្នុងដែនសមុទ្រកោះឥណ្ឌូនេស៊ី
ចន្លោះមិនឃើញ
សត្វសមុទ្រចម្លែកមួយមានរាងដូចសត្វចៃយក្សត្រូវក្រុមអ្នកស្រាវជ្រាវសិង្ហបុរី ប្រទះឃើញក្នុងដែនសមុទ្រកោះជ្វា (Java) ប្រទេសឥណ្ឌូណេស៊ី។
មានឈ្មោះបច្ចេកទេសហៅថា Bathynomus Giganteus ទំហំ៥០សង់ទីម៉ែត្រ វាជាប្រភេទសត្វសមុទ្រយក្សដែលរស់នៅក្នុងតំបន់ទឹកជ្រៅ ដែលគេកម្ររកឃើញណាស់។ សត្វនេះត្រូវបានរកឃើញដំបូងបំផុតកាលពីឆ្នាំ២០១៨ ដោយក្រុមអ្នកស្រាវជ្រាវជីវៈបាតសមុទ្រ។
Bathynomus Giganteus ច្រើនរស់នៅក្នុងទឹកត្រជាក់ ជម្រៅចាប់ពី ៣០០ ទៅ ២០០០ម៉ែត្រក្នុងមហាសមុទ្រអាត្លង់តិច រួមមានឈូងសមុទ្រម៉ិកស៊ិក និងការ៉ាបីន។ ការរកឃើញ Bathynomus Giganteus នៅដែនសមុទ្រអាស៊ីអាគ្នេយ៍គឺជារឿងដ៏កម្របំផុតដែលគេទើបជួបប្រទះ៕