• 2020-07-22 09:35:24
  • ព័ត៌មាន

ប្រធានថ្នាក់ជាតិ​ ​សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូន​ នៅស្រុកឧត្តុង្គ

  • 2020-07-22 09:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឧកញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ព្រមទាំង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាទាំងអស់ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ២៥៥គ្រួសារក្រីក្រជួបការលំបាក ក្នុងដំណាក់កាលកូវីដ១៩ នាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។​

កម្ម​វិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ដែលដឹកនាំដោយ​ លោកឧកញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ ២០២០នេះ ក៏មានការចូលរួម​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់៖

១. ឯកឧត្តម លី សុន ទីប្រឹក្សាជាន់ខ្ពស់រដ្ធសភា សមាជិកកណ្តាល ២. ឯកឧត្តម បណ្ឌិត អ៊ុក កោសា អនុប្រធានទី១ ចុះជួយស្រុកឧដុង្គ ៣. លោក សុខ សយ ប្រធានគណបក្សស្រុក ប្រធានក្រុមប្រឹក្សាស្រុក ៤. លោក ឈួន ហៃ ប្រធានក្រុមការងារចុះជួយឃុំក្សេមក្សាន្ត ៥. លោក ចុន សារី មេឃុំក្សេមក្សាន្ត

នៅឆ្នាំ ២០១០ លោក ជី សិលា សហស្ថាបនិកសាជីវកម្ម ស៊ីអឹមប៊ី (CBM) និង Sabay ឌីជីថលបានបង្កើត សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងទទួលស្គាល់ដោយក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១០។ ដោយចាប់ផ្តើមពីសមាជិកស្ថាបនិកតិចជាង ១០រូប ថ្ងៃនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មានសមាជិកជាង ២៥០នាក់ មកពីថ្នាក់តំបន់ទាំង៦ផ្សេងៗគ្នា ដែលដឹកនាំដោយនាយកថ្នាក់តំបន់នីមួយៗក្នុងមូលដ្ឋាន ព្រមទាំងមានអ្នកស្ម័គ្រចិត្តរហូតដល់ទៅជាង ៣០០នាក់កំពុងបំរើការងារ ។

ដោយមានការអញ្ជើញអមដំណើរដោយ លោក សុទ្ធ សុធារះ ប្រធានប្រចាំតំបន់ច្បារអំពៅ របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ ២០២០ នឹងជាប្រធានគម្រោង "កញ្ចប់មួយ ក្តីស្រលាញ់មួយ" រួមជាមួយនិងសប្បុរសជន នៃថ្នាក់ដឹកនាំ និងសមាជិក សមាជិការ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ចំនួន២៥០គ្រួសារដែរកំពុងជួបការលំបាកក្នុងដំណាក់កាលកូវីដ-១៩ នៅឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រទាំង២៥០គ្រួសារ លោកឧកញ៉ាព្រមទាំងក្រុមការងារ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បាននាំមកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ក្នុងនោះមួយគ្រួសារទទួលបាន ដូចខាងក្រោម៖

  • អង្ករចំនួន២០គ.ក្រ
  • ឆៃប៉ូវ ១កញ្ចប់
  • ទឹកត្រីចំនួន៣ដប
  • ទឹកស៊ីអ៊ីវ៣ដប
  • សៀង១គីឡូ ស្មើនឹង៤ដប
  • អំបិលកំពតចំនួន១គ.ក្រ
  • មី១កេះ ព្រមទាំងថវិកាក្នុងមួយគ្រួសារចំនួន ២ ម៉ឺនរៀល សម្រាប់ជួយសម្រួលជីវភាពលំបាករបស់បងប្អូនប្រជាពលរដ្ធ។ ក្នុងនោះដែរមានថរិកាសរុប ២៨លានរៀល ដែលសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ១៨​លាន​រៀល និង សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ថរិកាចំនួន ១០លានរៀល ។

ក្នុងឪកាសនោះផងដែរ ក្រុមការងារស្ម័គ្រចិត្តរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មិនត្រឹមតែចែកនូវអំណោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋឲ្យបានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារនឹងរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារនិងទប់ស្កាត់ពីជំងឺកាចសាហាវកូវីដ១៩ រួមជាមួយនឹងវិធីទប់ស្កាត់មេរោគឆ្លងមួយចំនួនផ្សេងទៀតផងដែរ។ ហើយការងារមនុស្សធម៌នេះត្រូវបាន រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។

បន្ថែមពីនេះ ទៅទៀតនៅក្នុងឆ្នាំ ២០២០នេះ មូលនិធិជំនួយ FORT របស់សហរដ្ធអាមេរិកបានផ្តល់នៅអណ្តូងទឹកចំនួន ១៧ ដោយត្រូវបានអនុវត្តន៍គម្រោងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នាខេត្តព្រះវិហារចំនួន ៩ អណ្តូង នឹងបន្តនៅខេត្តកំពង់ស្ពឺចំនួន ៨ អណ្តូងបន្ថែមទៀត។

លោកឧកញ៉ា ឡេង សុខគា ព្រមទាំងក្រុមប្រឹក្សាភិបាលនៃ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនគ្រប់ជាន់ថ្នាក់ សមាជិក សមាជិការ ម្ចាស់ឧបត្ថម្ភគម្រោង ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែរតែងតែគាំទ្រយ៉ាងខ្លាំងនូវរាល់សកម្មភាពសប្បុរសធម៍ទាំងអស់របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ហើយសង្ឃឹមថានឹងបន្តការគាំទ្របន្ថែមទៀតចំពោះគម្រោងនាពេលអនាគត។

ក្នុងឪកាសនោះផងដែរ លោកឧកញ៉ាក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពអោយបានល្អ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងនៅតែអាចគ្រប់គ្រងបានស្ថានការណ៍ដ៏អាក្រក់នេះប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនឹងបន្តការរក្សាបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ បន្តការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ ជាពិសេសការរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ៕

អត្ថបទ៖​ វិបុត្រ

មតិយោបល់