• 2020-07-29 06:13:27
  • ព័ត៌មាន

ឯកឧត្តមទេសរដ្ឋមន្ត្រី អំពាវនាវប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ កុំខ្លាចតែនគរបាល

  • 2020-07-29 06:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៌ កុំខ្លាចតែប៉ូលិស»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងពិធីប្រគល់ផ្ទាំងសញ្ញាសម្រាប់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ៣០០រនាំង ជូនអគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ស៊ុន ចាន់ថុល ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានកាលពីព្រឹកមិញ

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មាន អំពីបញ្ហានានាទាក់ទងទៅនឹងច្បាប់ចរាចរណ៌ថា ប្រជាពលរដ្ឋ គួរគោរពច្បាប់ចរាចរណ៌ កុំខ្លាចតែនគរបាល។

ឯកឧត្តម ក៏បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការបង្កប់កាមេរា ដើម្បីចាប់ល្បឿនឡាន នៅតាមបណ្តាកន្លែងមួយចំនួនផងដែរ ដែលក្នុងនោះ លោកបានជម្រាបអោយប្រជាពលរដ្ឋអោយបានដឹងថា ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅទៅកំពត មានការបង្កប់កាមេរ៉ា ១០កន្លែង មួយវិញទៀត ក្នុងឡាននគរបាលក៏មានកាមេរាចល័ត ដែលអាចចាប់កំណត់ឡានដែលបើកបរ។

ឯកឧត្តម ក៏បានបន្ថែមថា ក្រសួងបានកំពុងរៀបចំការបង្កប់ប្រព័ន្ធកាមេរា ក្រោមដីដោយមានស្ថានីយចំនួន២ ដើម្បីថ្លឹងទម្ងន់ឡាន និងកំពុងព្យាយាមបិទកន្លែង ដែលកែច្នៃឡានខុសបច្ចេកទេស។

លោកក៏បានសង្កត់ធ្ងន់ ចំពោះក្រុមហ៊ុនដឹកជញ្ជូនដឹកទំនិញលើសចំនួនលើសកំណត់ ដែលធ្វើអោយខូចផ្លូវ ព្រោះថា ឡានដឹកទំនិញ១គ្រឿង ដឹកលើសចំណុះ១០តោន ស្មើនឹងឡាន ១ម៉ឺនគ្រឿងដែលបើកនៅលើផ្លូវ ដែលធ្វើអោយផ្លូវរិចរឹល៕

អត្ថបទ ៖ Art

មតិយោបល់