• 2020-07-31 01:50:15
  • ព័ត៌មាន

ហ្វីលីពីន ឆ្លងវីរុសកូវីដ១៩ កើនឡើងច្រើនជាងចិន

  • 2020-07-31 01:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ហ្វីលីពីន​នៅពេលនេះ​ មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ ​ច្រើន​ជាង​ប្រទេស​ចិន ជា​កន្លែង​ដែល​វីរុស​នេះ ត្រូវបាន​រាយការណ៍​ជា​លើកដំបូង ។ ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​រាយការណ៍​ថា​ មន្ទីរពេទ្យ​​នានា​ជិត​នឹង​ពោរពេញ​ដោយ​អ្នកជំងឺ​កូវី​ដ​១៩​។​

​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ​ថ្ងៃទី​២៩​ខែកក្កដា បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១,៨៧៤ នាក់​ដែល​បាន​នាំមក​ចំនួន​ឆ្លង​សរុប​របស់​ប្រទេស​នេះ កើនឡើង​ដល់ ៨៥,៤៨៦​នាក់ ។ បើ​ប្រៀបធៀប​ចំនួន​នេះ​ទៅ​នឹង​ប្រទេស​ចិន​វិញ​នោះ ប្រទេស​ចិន​មាន​ករណី​ឆ្លង​ចំនួន ៨៤,០៦០​នាក់​។​

​ឥណ្ឌូនេស៊ី​នៅតែមាន​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដោយ​មាន​ករណី​ឆ្លង​ចំនួន​ ១០៤,៤៣២ នាក់​ហើយ​មនុស្ស​រាប់ពាន់​នាក់​ទៀត​បាន​ស្លាប់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ប្រទេស​ចិន ។​​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​សុខា​/sn

មតិយោបល់