• 2020-08-04 03:13:06
  • ព័ត៌មាន

​មោទនភាព! វិស្វករ​ជា​ជនជាតិ​ខ្មែរ​រួម​ចំណែក​ ផលិត​យាន​ទៅ​កាន់​ភព​អង្គារ​របស់​ NASA​ ​​

  • 2020-08-04 03:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ny Sou Okon (នី ស៊ូអរគុណ) គឺ​ជា​វិស្វករ​ផ្នែក​មេកានិច​មាន​ដើម​កំណើត​ខ្មែរ​ ដែល​បាន​រួម​ចំណែក​ក្នុង​បេសកកម្ម​ផលិត​យាន​ទៅ​កាន់​ភព​ព្រះ​អង្គារ​របស់​អង្គការ​អវកាស​ណាសា (NASA)។​

លោកស្រី Ny Sou Okon (នី ស៊ូអរគុណ)

លោក​ស្រី​ចាប់​ផ្ដើម​ការងារ​នៅ​មន្ទីរ​ពិសោធន៍​ថាមពល​របស់​អង្គការ​ណាសា​ក្នុង​ឆ្នាំ​២០១៦​ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​ Okon បាន​ចូលរួម​ជាមួយ​ក្រុម​បច្ចេកទេស​ផលិត​យាន​អវកាស​ក្នុង​បេសកកម្ម​​ឆ្នាំ​២០២០ ទៅ​កាន់​ភព​អង្គារ​របស់​ អង្គការ​NASA។

ក្រុម​គ្រួសារ​របស់​ Ny Sou Okonបាន​ទៅ​​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៨៤ បន្ទាប់​ពី​គ្រួសារ​របស់​លោក​ស្រី​បាន​រួចផុត​ពីការ​កាប់​សម្លាប់​នៃ​របប​ខ្មែរ​ក្រហម​ និង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ រឿងរ៉ាវ​ និង​ភាព​ជោគជ័យ​របស់​លោកស្រី​បាន​មក​ពី​ការ​តស៊ូ​ ជំនះ​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ និង​ជា​មោទកភាព​មួយ​របស់​ជនជាតិ​ខ្មែរ​៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី