• 2020-08-04 06:49:02
  • ព័ត៌មាន

ចង់​រត់​ទៅ​ណា​ក៏​ដឹង​ដែរ​!​ សិង្ហបុរី​ដាក់​​​ GPS តាមដាន​លើ​អ្នក​ធ្វើ​ចត្តា​ឡី​ស័ក​​

  • 2020-08-04 06:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហ​បុរី​​ចាប់​ផ្ដើម​បើក​ឲ្យ​អ្នក​ដំណើរ​​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន​ តែ​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​ពី​សុខភាព​ និង​ត្រូវ​ធ្វើ ចត្តា​ឡី​ស័ក​ដោយ​ខ្លួន​ឯង​​នៅ​ផ្ទះ​ ឬ​ខុនដូ​ ពោល​គឺ​គ្មាន​ទីតាំង​សម្រាប់​ដាក់​ជា​រួម​ដូច​នៅ​ប្រទេស​មួយ​ចំនួន​នោះ​ទេ។​

វិធានការ​មួយ​ទៀត​ដែល​ប្រទេស​ដែន​កោះ​នេះ​ប្រើ​គឺ​បំពាក់​ឧបករណ៍​តាមដាន​ GPS និង​ Bluetooth លើ​មនុស្ស​ចំណូល​ថ្មី​ទាំង​នោះ​ ដើម្បី​ធានា​ថា​ពួកគេ​ពិតជា​បាន​នៅ​ផ្ទះ​ធ្វើ​ចត្តា​ឡី​ស័ក​ពិត​មែន​ ពោល​គឺ​មិន​ដើរ​លេង​ពាសវាល​តាម​ចិត្ត​ចង់​បាន​ឡើយ។​

អ្នក​ដំណើរ​អាច​ដោះ​ឧបករណ៍​តាមដាន​ GPS បាន​​ក្រោយ​១៤​ថ្ងៃ​ នៅ​ពេល​​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​ឃើញ​ថា​ពួកគេ​ពិត​ជា​គ្មាន​កូវីដ​១៩​មែន។​ ក្នុង​ករណី​បំពាន​ការ​ធ្វើ​ចត្តា​ឡី​ស័ក​ អ្នក​ដំណើរ​នឹង​រង​ការ​ពិន័យ​ជាង​៧ពាន់​ដុល្លារ​អាមេរិក​ និង​ជាប់​គុក​កន្លះ​ឆ្នាំ​៕​​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី