• 2020-08-05 01:44:32
  • ព័ត៌មាន

ហ្វីលីពីនបញ្ជាឲ្យពលរដ្ឋរាប់លាននាក់នៅផ្ទះ ខណៈជំងឺកូវីដ កើនឡើងរហ័សលើពិភពលោក

  • 2020-08-05 01:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់លាន​នាក់​នៅ​ប្រទេស​ហ្វីលីពីន​ត្រូវបាន​បញ្ជា​ឱ្យ​ស្ថិតនៅ​ផ្ទះ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​០៤​ខែ​សីហា ខណៈ​ដែល​ការឆ្លង​ជំងឺ​កូវី​ដ​១៩​ជា​សកល បាន​បន្ត​កើនឡើង​ឆាប់រហ័ស​ដោយ​អង្គកា​រសុខ​​ភាព​ពិភពលោក​បាន​ព្រមាន​ចំពោះ​ការពឹងផ្អែក​លើ​ថ្នាំ​វ៉ាក់សាំង​ដែល​”​ជា​ក្តីសង្ឃឹម​ចុងក្រោយ​”​ដើម្បី​បញ្ចប់​ជំងឺឆ្លង​រាតត្បាត​នេះ​។​

ប្រជាជន​ជាង​២៧​លាន​នាក់​នៅ​ហ្វីលីពីន​ដោយ​រួម​ទាំង​នៅ​ទីក្រុង​ម៉ានីល​ត្រូវបាន​ដាក់​នៅ​ក្រោម​វិធានការ​បិទ​ចេញចូល​ជាថ្មី​ (រូបថត៖ AFP)

​មនុស្ស​ជាង​១៨​លាន​នាក់​ បាន​ឆ្លង​វីរុស​និង​មនុស្ស​ជិត​ ៧សែនបាន​ស្លាប់​ដោយ​វីរុស​នេះ នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​វីរុស​នេះ​បាន​លេចចេញ​ជា​លើកដំបូង​នៅ​ប្រទេស​ចិន​​កាលពី​ចុងឆ្នាំ​មុន​ហើយ​វា​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការធ្លាក់​ចុះ​ឡើយ​។​

​ប្រទេសប្រេ​ស៊ីល​កំពុងប្រឈ​មការ​កើនឡើង​នៃ​ករណី​ឆ្លង​ខ្លាំង​ជាង​គេ​នៅ​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប ដែល​ការឆ្លង​វីរុស​បាន​កើនឡើង​ដល់​៥​លាន​នាក់​។​

​ប្រទេស​ធំ​បំផុត​នៅ​អាមេរិក​ខាងត្បូង​នេះ​មាន​ករណី​ឆ្លង​កើត​ឡើង​ដល់​២,៧៥ លាន និង​មាន​អ្នក​ស្លាប់​ជិត​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ជាង ២សែន ២ពាន់នាក់ ​នៅ​តំបន់​នេះ​។​មានតែ​សហរដ្ឋ​​អាម៉េរិក​ទេ​ដែល​រង​ផលប៉ះពាល់​អាក្រក់​ជាងគេ​។​

​ដោយ​មិន​មាន​សង្ឃឹម​ច្រើន​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​និង​ការបន្ធូរបន្ថយ​សម្ពាធ​នៅ​តាម​មន្ទីរពេទ្យ​ពេញ​ទៅដោយ​អ្នកជំងឺ​នោះ​ប្រទេស​មួយចំនួន ដូចជា​ហ្វីលីពីន​បាន​ចាប់ផ្តើម​អនុវត្ត​វិធាន​​ការ​រឹតត្បិត​ដែល​ប៉ះពាល់​ទៅ​លើ​ការធ្វើដំណើរ​និង​អាជីវកម្ម​ឡើងវិញ​។​

​ប្រជាជន​ជាង ២៧​លាន​នាក់​នៅលើ​កោះ​លូ​ហ្សុន ដោយ​រួមទាំង ទីក្រុង​ម៉ានីល ស្ថិតនៅក្រោម​វិធាន​ការបិទ​ជា​ថ្មី​រយៈពេល​ជាច្រើន​សប្តាហ៍ ចាប់ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​។ ប្រជាជន​ត្រូវបាន​ប្រាប់​ឱ្យ​ស្នាក់ ​នៅក្នុង​ផ្ទះ​លើកលែងតែ​ពួកគេ​ត្រូវ​ចេញ​ទៅ​ទិញ​ទំនិញ​ចាំបាច់​និង​ទៅ​ហាត់ប្រាណ​ឬ​ទៅ​ធ្វើការ​បន្ទាប់​ពី​ចំនួន​នៃ​ការឆ្លង​វីរុស​នៅក្នុង​ប្រទេស​នេះ​បាន​កើនឡើង​លើស ១សែននាក់​៕

ប្រភព៖ រស្មីកម្ពុជា ​ប្រែ​សម្រួល​៖​សុខា​/s

មតិយោបល់